ព័ត៌មានសុខភាព

ទៅរកឯណាទៀត! គ្រូថ្នាំកម្ចាត់បញ្ហាប៉ោងសរសៃវ៉ែន គឺប៉េងបោះហ្នឹងហើយ

ជំងឺប៉ោងសរសៃវ៉ែន កើតឡើងដោយសារតែសរសៃរីកធំខុសប្រក្រតី នៅពេលដែលទទួលរងនូវសម្ពាធឈាមខ្លាំងពេក ហើយវាអាចធ្វើឲ្យមានស្នាមជាំខៀវៗនៅក្រោមស្បែកថែមទៀត។ មិនថាតែមនុស្សចាស់ ឬមនុស្សវ័យក្មេងនោះទេ សុទ្ធតែអាចកើតមានជំងឺនេះដូចគ្នា ជាពិសេសប្រសិនបើអ្នកបណ្តោយទុកយូរ វាអាចនឹងពិបាកព្យាបាល ឬជម្រើសចុងក្រោយមានតែវះកាត់ប៉ុណ្ណោះ។

ដូច្នេះ ដើម្បីកុំឲ្យបញ្ហាបែបនេះកើតឡើងចំពោះដៃ ឬជើងរបស់អ្នកទៀត សូមប្រើប្រាស់ប៉េងប៉ោះ។ ព្រោះផ្លែឈើមួយប្រភេទនេះ ត្រូវបានគេទទួលស្គាល់ថា មិនត្រឹមតែមានសមត្ថភាពជួយសម្រកទម្ងន់ប៉ុណ្ណោះទេ វាអាចជួយសម្រួលដល់សរសៃឈាមឲ្យរត់បានស្រួល ហើយជៀសផុតពីបញ្ហាប៉ោងសរសៃវ៉ែន។

ធាតុផ្សំ:

  • ប៉េងប៉ោះខ្ចីធំល្មមចំនួន ២ផ្លែ
  • ទឹកឃ្មុំ ១ស្លាបព្រាបាយ

របៀបប្រើប្រាស់:
១.អ្នកត្រូវហាន់ប៉េងប៉ោះជាចំណិតតូចៗ រួចដាក់ចូលទៅក្នុងម៉ាស៊ីនក្រឡុក រួមទាំងទឹកឃ្មុំផងដែរ។
២.សូមធ្វើការក្រឡុករហូតក្លាយជាល្បាយខាប់ៗ។
៣.បន្ទាប់មកអ្នកត្រូវទទួលទានទាំងអស់ ជារៀងរាល់ព្រឹកមុនពេលចូលញ៉ាំអាហារ។
៤.ម្យ៉ាងវិញទៀត អ្នកអាចពុះប៉េងប៉ោះខ្ចីជាពីរ រួចយកមកត្រដុសត្រង់កន្លែងមានបញ្ហារាល់ថ្ងៃក៏បានដែរ៕

មតិយោបល់