ព័ត៌មានសុខភាព

មានធាតុផ្សំ៤មុខនេះ មិនបាច់ប្រើឡេក៏ស្បែកសស្អាតដែរ

ការប្រើឡេដើម្បីធ្វើឲ្យស្បែកសពិតជា​មានភាពពេញនិយមខ្លាំងណាស់​សម្រាប់យុវវ័យ​សម័យនេះ ក៏ប៉ុន្តែ​ផលិតផល​ទាំងអស់នោះ​មិនប្រាដកថា​មានប្រសិទ្ធភាព​ដូចការផ្សព្វផ្សាយ​នោះទេ ហើយ​អាចប្រឈមនឹង​ផលប៉ះពាល់​ថែមទៀត។ ដូច្នេះហើយ តើធ្វើ​ដូចម្តេចទៅ​ទើបទទួល​បានស្បែក​សស្អាត ដោយគ្មាន​ផលប៉ះពាល់? បើយោងតាម​គេហទំព័រ healthytipscenter បង្ហាញថា មានធាតុផ្សំធម្មជាតិ៤មុខអាច​ជម្រះ​ស្បែកឲ្យសស្អាតដូចបំណង ហើយចំណាយប្រាក់តិចថែមទៀត។

ធាតុផ្សំៈ

  • ត្រសក់ផ្អរមួយផ្លែ (ចិតសំបកចេញនិងកិនយកទឹក)
  • ដំឡូងបារាំងមួយមើម(ចិតសំបកចេញនិងកិនយកទឹក)
  • ប៉េងបោះមួយផ្លែ (កិនយកទឹក)
  • ក្រូចឆ្មាមួយចំហៀង(ច្របាច់យកទឹក)

ការអនុវត្តៈ

  • លាយធាតុផ្សំទាំងអស់នោះបញ្ចូលគ្នាឲ្យក្លាយទៅជាល្បាយសាច់មួយ។
  • បន្ទាប់មកលាបនៅលើដៃ ឬជើងរបស់អ្នករយៈពេល ៣០នាទី ទើបលាងសម្អាតជាមួយនឹងទឹកក្តៅឧណ្ឌៗ។
  • សូមអនុវត្តរបៀបនេះ មួយថ្ងៃម្តងជារៀងរាល់មុនពេលចូលគេង អ្នកនឹងទទួលបានស្បែកស្អាតដូចបំណង៕

សូមទស្សនាវីដេអូខាងក្រោមៈ

មតិយោបល់