ព័ត៌មានជាតិ

ដាច់ភ្លើង! ខណ្ឌទួលគោកដាច់ភ្លើង២ម៉ោងក្នុងថ្ងៃនេះ

ភ្នំពេញៈ យោងតាមសេចក្ដីជូនដំណឹងរបស់អគ្គិសនីកម្ពុជាបានឲ្យដឹងថា នៅវេលាម៉ោង១០និង១៧នាទីព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៧ អគ្គិសនីកម្ពុជាសូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ននៅបន្ទប់ភ្លើងលេខ៣០៧ ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការជួសជុលខ្សែបណ្តាញតង់ស្យុងមធ្យម(MV)ដក់ខ្លាំង ដែលមានទីតាំងស្ថិតនៅផ្លូវ២៥៣ សង្កាត់ទឹកល្អក៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
អតិថិជននឹងមានចរន្តប្រើប្រាស់វិញនៅម៉ោង១២ថ្ងៃត្រង់។
អាស្រ័យហេតុនេះ សូមសម្តេច ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោក លោកស្រី មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនីនេះដោយអនុគ្រោះ៕

មតិយោបល់