ព័ត៌មានសុខភាព

មិនគួរឲ្យជឿ! មិនបាច់ចំណាយលុយសូម្បីតែ១០០ ក៏ធ្មេញសស្អាតដែរ

តើអ្នកចង់បានស្នាមញញឹមប្របកទៅដោយភាពទាក់ទាញដែរឬទេ? ដោយសារតែបែបនេះហើយ ទើបមនុស្សជាច្រើនស្វែងរកជំនួយពីគ្រូពេទ្យ។ ក៏ប៉ុន្តែ ប្រសិនបើអ្នកមិនចង់ចំណាយលុយច្រើនទេ អ្នកអាចប្រើប្រាស់របស់នៅក្នុងផ្ទះបាយតែមួយមុខប៉ុណ្ណោះ ក៏អាចជួយឲ្យធ្មេញសស្អាតបានដែរ។

គ្រាន់តែលឺថា ធ្យូង អាចជួយឲ្យធ្មេញសស្អាតបាន មនុស្សភាគច្រើនប្រហែលជាមិនជឿឡើយ ក៏ប៉ុន្តែអ្នកជំនាញបានបង្ហាញថា វាមានសមត្ថភាពលាងជម្រះធ្មេញឲ្យសស្អាតបាន ហើយគ្មានកាកសំណល់គីមីប៉ះពាល់ដល់សុខភាពឡើយ។

របៀបអនុវត្ត:
១.យកធ្យូងប៉ុនមេដៃ ដំឲ្យម៉ត់ក្លាយទៅជាម្សៅ។
២.ប្រើច្រាស់ដុសធ្មេញចាស់ៗ ជ្រលក់ទឹកឲ្យសើម។
៣.រោយធ្យូងនៅពីលើច្រាស់ឲ្យច្រើន។
៤.បន្ទាប់មកដុសសម្អាតឲ្យសព្វរយ:ពេល ៣ទោ៤នាទី ទើបលាងទឹកចេញ។
៥.ចុងក្រោយ អ្នកត្រូវដុសស្អាតធ្មេញជាមួយនឹងថ្នាំដុសធ្មេញធម្មតាម្តងទៀត។

សូមព្យាយាមអនុវត្តវិធីនេះ ជារៀងរាល់ថ្ងៃ នៅក្នុងរយ:ពេលមួយសប្តាហ៍ អ្នកនឹងឃើញពីភាពខុសប្លែកបន្តិចម្តងៗ៕

ប្រភព: rak sukapap

មតិយោបល់