ព័ត៌មានសុខភាព

ស្មានមិនដល់ថា វិធីកម្ចាត់សាច់តូចៗនៅលើផ្ទៃមុខ ងាយអញ្ចឹងសោះ!

ការដុះសាច់តូចៗនៅលើរាងកាយមិនបង្កឲ្យមានការឈឺចាប់ ឬគ្រោះថ្នាក់អ្វីនោះទេ ប៉ុន្តែវាជាមេរំខានមួយដែលធ្វើឲ្យអ្នកបាត់បង់ភាពទាក់ទាញ។ ជាទូទៅបញ្ហាដុះសាច់ កើតទាំងបុរស និងនារី ដែលមានវ័យចាប់ពី៥០ឆ្នាំឡើងទៅ តែមនុស្សវ័យក្មេងមួយចំនួនក៏អាចកើតមានដែរ។ ជាងនេះទៅទៀត នៅសហរដ្ឋអាមេរិក ត្រូវបានគេសង្កេតឃើញថា មានប្រជាជនប្រហែលជា ៤៦ភាគរយ បានកើតជំងឺសើរស្បែកមួយនេះ។

តែទោះជាយ៉ាងណាក៏ដោយ អ្នកមិនចាំបាច់ព្រួបារម្ភចំពោះសាច់ដុះតូចៗនៅលើរាងកាយទៀតឡើយ ព្រោះមានវិធីធម្មជាតិ ៥យ៉ាង ដែលអាចកម្ចាត់បញ្ហានេះបាន ហើយគ្មានផលប៉ះពាល់ដល់សុខភាពថែមទៀត។

ទឹកម្នាស់
អ្នកត្រូវចិតម្នាស់មួយផ្លែគៀបយកទឹក បន្ទាប់មកជ្រល់សំឡីកប្បាសចូលយកមកបិទនៅកន្លែងដែលមានសាច់ដុះ។ អនុវត្តមួយថ្ងៃឲ្យបាន២ដង នៅក្នុងរយៈពេលមួយសប្តាហ៍អ្នកនឹងឃើញប្រសិទ្ធផាពបណ្តើរៗ។

មើមខ្ញី
ចិតយកសំបកខ្ញី មកត្រដុសត្រង់កន្លែងដែលមានសាច់ដុះដោយផ្ទាល់ជារៀងរាល់ថ្ងៃ ប្រហែលជា២សប្តាហ៍នឹងបានផល។

ខ្ទឹមស
យកខ្ទឹមសមួយកំពឹសបុកឲ្យម៉ត់ យកមកបិទកន្លែងដែលដុះសាច់ បន្ទាប់មកប្រើបង់ស្អិតរុំឲ្យជិត។ អនុវត្តរៀងរាល់មុនពេលចូលគេង ហើយលាងសម្អាតជាមួយទឹកក្តៅឧណ្ឌៗនៅពេលព្រឹកឡើង។ ក្នុងរយៈពេល៣យប់ អ្នកនឹងឃើញដុំសាច់ដែលដុះជ្រុះមកបណ្តើរៗ ប៉ុន្តែអ្នកមិនគួរអនុវត្តច្រើនជាង៣យប់ជាប់ៗគ្នានោះទេ ព្រោះវាអាចធ្វើឲ្យរលាកស្បែក។

សំបកចេក
ចូរយកសំបកចេកកាត់ជាបំណែកតូចៗ រួចបិទនៅកន្លែងដែលមានដុះសាច់ ហើយប្រើបង់ស្អិតរុំឲ្យជាប់។ សូមព្យាយាមអនុវត្តរហូតទាល់តែសាច់ជ្រុះអស់គ្មានសល់។

ទឹកខ្មេះប៉ោម
សូមយកទឹកខ្មេះប៉ោម លាបដោយផ្ទាល់ត្រង់កន្លែងដែលមានសាច់ដុះ ឲ្យបាន២ដងក្នុងមួយថ្ងៃ បន្ទាប់មកយកសំឡីរុំពីលើ។ ក្នុងរយៈពេល ២ទៅ៤សប្តាហ៍ សាច់តូចៗនឹងចាប់ផ្តើមជ្រុះបណ្តើរៗ៕

ប្រភព៖ rak sukapap

មតិយោបល់