ដើម្បីកម្ចាត់រោមខ្មៅៗនៅលើបបូរមាត់ ឬចង្កា មនុស្សភាគច្រើនតែងតែប្រើជន្ទៀសសម្រាប់ដក ប៉ុន្តែការធ្វើបែបនេះអាចនាំឲ្យមានការឈឺចាប់ រោមដុះមកវិញធំៗ ឬអាចឆ្លងមេរោគថែមទៀត។ ទោះជាយ៉ាងណា ប្រសិនបើអ្នកចង់កម្ចាត់គ្មានការឈឺចាប់ ហើយលែងដុះមកវិញជារៀងរហូត សូមប្រើប្រាស់វិធីសាមញៗពីរយ៉ាង។ វិធីទាំងពីរយ៉ាងនេះ ត្រូវបានគេទទួលស្គាល់ថា ពិតជាមានប្រសិទ្ធភាព ហើយមិនចាំបាច់ចំណាយច្រើនឡើយ។
ខ្ទឹមស
១.ដំបូងអ្នកត្រូវយកខ្ទឹមសទៅកិន រួចពូតយកទឹក។
២.ប្រើសំឡីមួយដុំជ្រល់ឲ្យជោគ រួចជូតនៅលើតំបន់ដែលអ្នកចង់កម្ចាត់រោម មួយថ្ងៃ២ដង។
៣.ទុករយៈពេល៣០នាទី ទើបលាងសម្អាតជាមួយនឹងទឹកក្តៅឧណ្ឌៗ តែកុំភ្លេចប្រើក្រែមផ្តល់សំណើមតាមក្រោយ។
ប្រសិនបើអ្នកមានបញ្ហាស្បែកងាយនឹងប្រតិកម្ម គួរជៀសវាងរូបមន្តមួយនេះ ប៉ុន្តែអ្នកអាចប្រើរូបមន្តមួយផ្សេងទៀតបាន។
ម្សៅសូដា (Baking Soda)
១.បន្ថែមម្សៅសូដា១ស្លាប ទៅក្នុងទឹកក្តៅចំណុះ២០០មីលីលីត្រ កូរឲ្យរលាយ។
២.ទុកឲ្យត្រជាក់ សឹមយកសំឡីមួយដុំធំល្មមជ្រលក់ឲ្យជក់ទឹក។
៣.បន្ទាប់មក យកសំឡីនោះទៅបិទពីលើពុកមាត់ ឬពុកចង្កា ទុកចោលមួយយប់។
នៅពេលព្រឹកឡើងទើបយកចេញ ប៉ុន្តែកុំភ្លេចប្រើក្រែមផ្តល់សំណើមត្រង់ចំណុចនេះផង។ ពុកកមាត់ ឬពុកចង្ការបស់អ្នក នឹងចាប់ផ្តើមជ្រុះបណ្តើរៗបន្ទាប់ពីប្រើប្រាស់ ២ទៅ៣លើកដំបូង៕
ប្រភពៈ healthylifehouse
មតិយោបល់