ព័ត៌មានសុខភាព

៣សញ្ញាព្រមានថា អ្នកកំពុងតែកើតជំងឺមហារីកក្រពះ!

មហារីកក្រពះ ត្រូវបានគេចាត់ទុកជាជំងឺដ៏កាចសាហាវមួយប្រភេទ ដែលអាចសម្លាប់មនុស្សជាប់ចំណាត់ថ្នាក់លេខបួន នៅទូទាំងពិភពលោក។ ជំងឺមហារីកក្រពះ មិនងាយស្រួលក្នុងការព្យាបាលឡើយ ហើយប្រសិនបើអ្នកបណ្តោលយូរអាចបង្កឲ្យមានគ្រោះថ្នាក់ដល់ជីវិតថែមទៀត។ ហេតុនេះហើយ ទើបអ្នកជំនាញបានផ្តល់ដំបូលន្មានឲ្យគ្រប់គ្នាយកចិត្តទុកឲ្យបានខ្លាំងបំផុត នៅពេលដែលឃើញរោគសញ្ញាទាំងបីប្រភេទនេះ។

១.មានការឈឺចាប់បន្ទាប់ពីទទួលទាន
អ្នកមានជំងឺមហារីកក្រពះ ជាធម្មតាតែងតែឈឺចាប់ក្នុងពោះបន្ទាប់ពីញ៉ាំអាហារបាន ៣០នាទី ទៅ ២ម៉ោង ក្រោយមកក៏បាត់ទៅវិញដោយខ្លួនឯង។ ទោះជាយ៉ាងណាសូមកុំបណ្តែតបណ្តោលឲ្យសោះ ប្រសិនបើអ្នកមានការឈឺចាប់បែបនេះជាញឹកញាប់ ត្រូវប្រញាប់ទៅជួបគ្រូពេទ្យភ្លាម។

២.សម្រកទម្ងន់លឿន
ក្នុងរយៈពេលដ៏ខ្លី អ្នកជំងឺមហារីកក្រពះអាចមានការអស់កម្លាំង មិនចង់ញ៉ាំអាហារ រាគ ជាពិសេសពេលបរិភោគសាច់ អ្នកមានបញ្ហារាគកាន់តែធ្ងន់ធ្ងរ រួមទាំងក្អួតផងដែរ។

ម្យ៉ាងវិញទៀត រាងកាយរបស់អ្នកមិនអាចស្រូបយកសារធាតុចិញ្ចឹមដែលមានវត្តមាននៅក្នុងអាហារបានទេ ដែលជាមូលហេតុធ្វើឲ្យរាងកាយមានភាពទន់ខ្សោយ និងសម្រកទម្ងន់ក្នុងពេលដ៏ខ្លី។ លើសពីនេះ ភាពស្លេកស្លាំង និងអាការក្អួតរបស់អ្នកជំងឺមហារីកក្រពះ មិនងាយនឹងព្យាបាលដូចមនុស្សធម្មតាឡើយ។

៣.លាមកប្រែពណ៌ខ្មៅ
រោគសញ្ញាមួយទៀតនៃជំងឺមហារីកក្រពះ គឺការបន្ទោរបង់លាមកមានពណ៌ខ្មៅ លាមកមានលាយឈាម ឬរាងកាយមានសភាពស្លេកស្លាំងធ្ងន់ធ្ងរ។

យកល្អ ដើម្បីទប់ស្កាត់កុំឲ្យជំងឺនេះកាន់តែមានអាការធ្ងន់ធ្ងរពិបាកក្នុងការព្យាបាល អ្នកត្រូវប្រញាប់ជួបគ្រូពេទ្យជាបន្ទាន់ បើឃើញរោគសញ្ញាទាំងបីចំណុចដូចខាងលើនេះ៕

ប្រភព៖ soha

មតិយោបល់