ព័ត៌មានសុខភាព ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

មេដឹកនាំគណបក្សប្រឆាំងធំជាងគេរបស់ប្រទេសឥណ្ឌា ចេញពីមន្ទីរពេទ្យហើយ

ឥណ្ឌា: ប្រធានគណបក្សសមាជដែលគណបក្សប្រឆាំងធំជាងគេរបស់ប្រទេស​ឥណ្ឌា​​លោកស្រី Sonia Gandhi បានចេញពីមន្ទីរពេទ្យឯកជនមួយនៅទីក្រុងដេលី កាលពី​ព្រឹកថ្ងៃ​អាទិត្យនេះ ក្រោយពីបានទទួលស្គាល់ថា លោកស្រីបានដេកសម្រាកព្យាបាលរយៈពេល១០ថ្ងៃហើយ ​ដោយ​សារ​កើត​មានគ្រុនក្តៅ, កង្វះទឹកក្នុងខ្លួននិងរបួសស្មា។ នេះបើយោងតាមការចេញផ្សាយ​ដោយ​សារ​ព័ត៌មានចិនស៊ិន​ហួ នៅថ្ងៃទី១៤ សីហា ឆ្នាំ២០១៦។

លោកស្រីត្រូវបានផ្លាស់ប្តូរទៅមន្ទីរពេទ្យ Ganga Ram​ បន្ទាប់ពីសម្រាកព្យាបាលនៅមន្ទីរពេទ្យ​ឯកជន​មួយ ដែលឈានមុខគេនៅក្នុងទីក្រុងដេលី កាលពីថ្ងៃទី០៣ ដែលបានមកពីមន្ទីរពេទ្យកងទ័ព​មួយថ្ងៃ​បន្ទាប់​ពីលោកស្រីបានធ្លាក់ខ្លួនឈឺ ក្នុងអំឡុងពេលលោកស្រីចុះសួរសុខទុក្ខប្រជាពលរដ្ឋ​ជាមួយសភា​តំណាង​រាស្ត្រ នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi នៅទីក្រុង Varanasi ក្នុងភាគខាង​ជើង​រដ្ឋ Uttar Pradesh។

លោកស្រីត្រូវបានគេរាយការណ៍មកថា បានបាក់ស្មានិងបានទទួលការវះកាត់នៅលើស្មា​ឆ្វេងរបស់​នាង​នៅ​មន្ទីរពេទ្យដូចគ្នា។ ហើយលោកស្រីមានវ័យ ៦៩ឆ្នាំរូបនេះ បានត្រូវចេញពីមន្ទីរពេទ្យសប្តាហ៍មុន ប៉ុន្តែវាត្រូវបានពន្យារពេលដូចដែលគាត់បានទទួលរងពីការឆ្លងមេរោគមួយ។

កាលពីក្នុងឆ្នាំ២០១៤ គាត់ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ Delhi សំរាប់ការព្យាបាលនៃការ​ឆ្លងមេរោគ​។ ហើយនៅឆ្នាំ២០១៣ គាត់ត្រូវបានគេនាំទៅកាន់មន្ទីរពេទ្យប៉ុន្មានម៉ោង បន្ទាប់ពីគាត់បានធ្លាក់ខ្លួន​ឈឺ​នៅ​ក្នុង​សភាឥណ្ឌា។ ក្នុងឆ្នាំ២០១១ គាត់បានទៅសហរដ្ឋអាមេរិកដើម្បីទទួលបានការវះកាត់ជំងឺផងដែរ។

សូមជម្រាបថា លោកស្រីគឺជាស្ត្រីមេម៉ាយរបស់អតីតនាយករដ្ឋមន្រ្តីឥណ្ឌាលោក Rajiv Gandhi ដែលជា​សមាជិកនៃរាជវង្ស Nehru-Gandhi ដែលបានគ្រប់គ្រងប្រទេសនេះជិត ៦០ឆ្នាំ ចាប់តាំងពី​ទទួល​បានឯក​រាជ្យក្នុងឆ្នាំ១៩៤៧ ហើយលោកស្រីបានក្លាយជាប្រធានគណបក្សសមាជ ដែលបានបាត់បង់ការ​បោះ​ឆ្នោត​សកលនៅឆ្នាំ២០១៤ ក្នុងការប្រកួតប្រជែងជាមួយគណបក្ស Bharatiya Janata របស់លោកម៉ូឌី៕

India's opposition leader Sonia Gandhi

មតិយោបល់