បរទេសៈ ការបង្ហាញក្ដីស្រលាញ់ មិនមែគ្រាន់តែជាការរួមភេទ ឬនៅស្និតស្នាលជាមួយដៃគូប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវមើលទៅលើកម្មភាព ដែលអ្នកធ្វើមុន និងក្រោយពេលរួមភេទរួចផងដែរ។ អ្វីដែលសំខាន់នោះ គឺធ្វើយ៉ាងណា បង្កើនបរិយាកាសសប្បាយៗ បើទោះបីជាអ្នករួមភេទរួចក៏ដោយ។ ហេតុដូចនេះ អ្នកគួរតែជៀសវាង ធ្វើសកម្មភាពមួយចំនួន ក្រោយពេលរួមភេទរួច។
ចូលបន្ទាប់ទឹក
មនុស្សភាគច្រើនក្រោយពេលរួមភេទរួច ចូលចិត្តចូលបន្ទប់ទឹក ដើម្បីពិនិត្យមើលរូបរាងរបស់ពួកគេ ឬដុសធ្មេញ និងងូតទឹកជាដើម។ ការដែលរត់ទៅបន្ទប់ទឹកតែម្តងបែបនេះ ប្រហែលជាអាចនឹងបំបាក់ទឹកចិត្ត ដៃគូរបស់អ្នកបាន។
ចុចទូរស័ព្ទ
គួរបង្កើនភាពស្និតស្នាល ដោយការផ្អែមល្ហែមនឹងគ្នាឲ្យបានច្រើន ជាជាងការចុចទូរស័ព្ទ ព្រោះអាចធ្វើឲ្យដៃគូរបស់អ្នកខឹង និងលែងអើពើជាមួយអ្នក។
ចេញទៅក្រៅភ្លាមៗ
បន្ទាប់ពីរួមភេទរួច អ្នកក៏ធ្វើដំណើរចេញទៅខាងក្រៅភ្លាមៗ ដែលសកម្មភាពនេះ អាចនឹងប៉ះពាល់ដល់អារម្មណ៍ដៃគូ របស់អ្នកជាខ្លាំង។ ហេតុដូចនេះ អ្នកគួរចំណាយពេលនៅជាមួយគ្នាឲ្យបានច្រើន ទើបជាការប្រសើរ។
ឲ្យអ្នកផ្សេងចូលក្នុងបន្ទប់អ្នក
ការធ្វើបែបនេះ អាចបំផ្លាញអារម្មណ៍ដៃគូរបស់អ្នកបាន ដោយសារពេលខ្លះពួកគេ ប្រហែលជាចង់បង្កើនភាពស្និទ្ធស្នាល ជាមួយនឹងអ្នកឲ្យបានយូរជាងនេះ៕
មតិយោបល់