ទុក្ខលំបាកធំបំផុតដែលអ្នកកើតជំងឺមហារីកសួតគ្រប់រូបតែងតែជួបប្រទះ គឺពិបាកក្នុងការដកដង្ហើម។ ជំងឺមហារីកសួត បានក្លាយទៅជាជំងឺដែលកើតមានឡើងច្រើនជាងគេជាប់លំដាប់ទី២នៅក្នុងចំណោមត្រកូលជំងឺមហារីកទាំងអស់ ដែលកើតមានទាំងបុរស និងស្ត្រី។ ចំណែកឯដើមហេតុចម្បងដែលធ្វើឲ្យមនុស្សជាច្រើនកើតជំងឺមហារីកសួត គឺការជក់បារី។
ទោះបីជាយ៉ាងណាក្តី ជំងឺមហារីកសួត អាចការពារបាន ប្រសិនបើអ្នកផ្លាស់ប្តូរទម្លាប់នៃការទទួលទានឲ្យបានត្រឹមត្រូវ។ តើអាហារបែបណាទៅ ដែលអាចជួយកាត់បន្ថយជំងឺមហារីកសួត? ខាងក្រោមនេះ គឺជាបញ្ជីនៃអាហារទាំង៥យ៉ាង ដែលអាចការពារជំងឺមហារីកសួតមានប្រសិទ្ធភាពបំផុត៖
អាហារដែលមានផ្ទុក បេតាការ៉ូទីន
បេតាការ៉ូទីន ដែលជាសមាសធាតុប្រឆាំងនឹងអុកស៊ីតកម្ម ត្រូវបានគេរកឃើញនៅក្នុងអាហារដូចជា ដំឡូងជ្វា ការ៉ុត…ជាដើម អាចជួយកាត់បន្ថយជំងឺមហារីកសួតប្រសើរបំផុត។
ផ្លែប៉ោម
កុំគិតថា ផ្លែប៉ោម គឺជាផ្លែឈើធម្មតាឲ្យសោះ តាមពិតវាមានផ្ទុកសារជាតិ flavonoid ដែលមានប្រសិទ្ធភាពក្នុងការកាត់បន្ថយការលូតលាស់នៃកោសិកាមហារីកសួត។
ម្ទេសផ្លោក
ម្ទេសផ្លោក គឺជាប្រភពវីតាមីន C ដ៏សម្បូរបែប ដែលមានសមត្ថភាពក្នុងការកាត់បន្ថយជំងឺមហារីកសួត។ ការទទួលទានបន្លែមួយប្រភេទនេះញឹកញាប់ ត្រូវបានគេចាត់ទុកថា ជាគន្លឺដ៏ល្អបំផុតក្នុងការពារជំងឺមហារីកសួត។
ផ្លែក្រូច
ក្រូច ត្រូវបានគេចាត់ទុកជាផ្លែឈើសម្បូរទៅដោយវីតាមីន C ខ្ពស់បំផុត ដែលជាភ្នាក់ងារការពារជំងឺមហារីកដ៏មានប្រសិទ្ធភាព។ មិនតែប៉ុណ្ណោះ វាក៏អាចជួយឲ្យអ្នកដកដង្ហើមបានស្រួល ជាពិសេសសម្រាប់មនុស្សចាស់។
ខ្ទឹមក្រហម
ក្រៅពីជាគ្រឿងទេសសម្រាប់បន្ថែមនៅក្នុងអាហារឲ្យមានរសជាតិឆ្ងាញ់ពិសារ ខ្ទឹមក្រហម គឺជាឱសថដែលអាចជួយកាត់បន្ថយជំងឺមហារីកសួតយ៉ាងមានឥទ្ធិពល។ នេះក៏ដោយសារតែ ខ្ទឹមក្រហម មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ច្រើនលើសលប់ ប្រឆាំងនឹងជំងឺមហារីកសួត។
ហេតុនេះហើយ ដើម្បីការពារសួតឲ្យជៀសផុតពីជំងឺមហារីក និងជួយឲ្យរាងកាយទទួលបានសុខភាពល្អទៀតនោះ កុំភ្លេចបន្ថែមបន្លែផ្លែឈើទាំងប៉ុន្មានខាងលើនេះ ទៅក្នុងអាហារឲ្យបាញឹកញាប់៕
ប្រភព៖ boldsky
មតិយោបល់