ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ជនចំណាកស្រុកជាង ៤.១០០ នាក់ ត្រូវបានជួយសង្គ្រោះនៅប្រទេសលីប៊ី

អ៊ីតាលីៈ ក្រុមមន្ត្រី បាននិយាយថា យ៉ាងហោចណាស់ មនុស្សចំនួនជាង ៤.១០០ នាក់ ត្រូវបានជួយសង្គ្រោះ ចេញពីឆ្នេរសមុទ្រប្រទេសលីប៊ី។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៦។

ជាមួយនឹងប្រតិបត្ដិការម្ភៃពីរលើក បានធ្វើឡើងដើម្បីជួយសង្គ្រោះ ដល់ជនអន្តោប្រវេសន៍ និងជនភៀសរាប់សិបនាក់ ដែលបានបើកនាវា មកកាន់តំបន់ Sicily ស្ថិតនៅព្រំដែនរវាងអ៊ីតាលី និងប្រទេសលីប៊ី នេះបើតាមការឲ្យដឹងពីអ្នកនាំពាក្យឆ្មាំសមុទ្រ បានប្រាប់ស៊ីនហួ។

ប្រតិបត្ដិការនេះ ចូលរួមដោយនាវាកងទ័ពជើងទឹក និងនាវាល្បាតឆ្មាំសមុទ្រ របស់ប្រទេសអ៊ីតាលី រួមជាមួយនឹង កងកម្លាំងផ្សេងទៀត មកពីសហភាពអឺរ៉ុប (EU) បេសកកម្មជើងទឹក EUNAVFOR MED និងទីភ្នាក់ងារព្រំដែនសហភាពអឺរ៉ុប Frontex ផងដែរ៕
Migrant-Crisis-3-e1430302260498

មតិយោបល់