ព័ត៌មានសុខភាព

មូលហេតុធំៗដែលធ្វើឲ្យអ្នកចេះតែចុកពោះ ក្នុងពេលតាំងគភ៌

ជាធម្មតា នៅក្នុងអំឡុងពេលតាំងគភ៌ត្រីមាសទី១ ស្ត្រីទាំងឡាយតែងតែមានការឈឺចាប់បន្តិចបន្តួច ដោយសារតែស្បូនចាប់ផ្តើមពង្រីកខ្លួន ធ្វើឲ្យកើតមានបញ្ហាទល់លាមក និងរំលាយអាហារ។ ក៏ប៉ុន្តែប្រសិនបើការឈឺចាប់កើតមានក្នុងអំឡុងពេលត្រីមាសទី ២និងទី៣ អ្នកត្រូវប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យភ្លាម ព្រោះវាមិនមែនជារឿងធម្មតាទៀតឡើយ។

ខាងក្រោមនេះ គឺជាហេតុផលមួយចំនួន ដែលធ្វើឲ្យអ្នកឈឺពោះក្នុងអំឡុងពេលតាំងគភ៌ៈ

ឆ្លងមេរោគ
ជាញឹកញាប់ ស្ត្រីដែលកំពុងតាំងគភ៌ក្នុងត្រីមាសដំបូង តែងតែកើតមានអាការនោមញឹក មានអារម្មណ៍រមាស់អវយវៈភេទ និងឈឺពោះ។ យកល្អ អ្នកគួរតែប្រញាប់ទៅជួបគ្រូពេទ្យភ្លាម ព្រោះវាកើតឡើងដោយសារតែ ការឆ្លងមេរោគលើផ្លូវបង្ហូរនោម។

ការហូរឈាម
ប្រសិនបើការឈឺពោះ ថែមទាំងមានការហូរឈាម ឬរមួលដុំសាច់នៅជុំវិញស្បូន វាអាចជាសញ្ញារលូតកូន។ សូមប្រញាប់ពិគ្រោះជាមួយគ្រូពេទ្យភ្លាម បើឃើញមានរោគសញ្ញាបែបនេះ។

ការមានផ្ទៃពោះក្រៅស្បូន
សូម្បីតែការមានផ្ទៃពោះក្រៅស្បូន ក៏អាចបណ្តោលឲ្យមានអាការឈឺចាប់ក្នុងពោះ និងហូរឈាមដែរ ជាពិសេសក្នុងចន្លោះសប្តាហ៍ទី ៦ទៅ ទី១០។

បញ្ហាស្បូន
ក្នុងករណីខ្លះ នៅពេលដែលសុខចាប់ផ្តើមហែកជញ្ជាំងស្បូន ការឈឺពោះក៏កើតមានឡើងដែរ។

កើតមិនគ្របើខែ
ប្រសិនបើការឈឺពោះ រួមបញ្ចូលជាមួយនឹងការកន្ត្រាក់ខ្លាំងៗនៅដំណាក់កាលចុងក្រោយនៃការមានផ្ទៃពោះនោះ វាក៏អាចជាសញ្ញាកូនកើតមិនគ្រប់ខែផងដែរ។

ជម្រើសដ៏ល្អបំផុត ប្រសិនបើស្ត្រីដែលកំពុងតែតាំងគភ៌ទាំងឡាយ កើតមានរោគសញ្ញាគួរឲ្យសង្ស័យមួយចំនួន ដូចខាងលើ សូមប្រញាប់ទៅពិគ្រោះយោបល់ជាមួយនឹងពេទ្យជំនាញភ្លាម៕

ប្រភពៈ boldsky

មតិយោបល់