ព័ត៌មានសុខភាព

ការបំបៅដោះកូន អាចកាត់បន្ថយជំងឺទឹកនោមផ្អែមសម្រាប់អ្នកម្តាយ

បរទេស៖ ការបំបៅដោះកូនរយៈពេលយូរមានសក្តានុពលខ្លាំងបំផុត ក្នុងការកាត់បន្ថយជំងឺមហារីកប្រភេទទី២ សម្រាប់​អ្នកម្តាយ​ដែលកើតជំងឺ​ទឹកនោមផ្អែម​ក្នុងកំឡុងពេល​មានផ្ទៃពោះ។

ការរកឃើញ​នេះបានបង្ហាញថា សារធាតុមេតាបូលីស នៅក្នុងខ្លួនអ្នកម្តាយដែលបំបៅដោះកូនរយៈពេលបីខែ ខុសគ្នាច្រើនជាមួយនឹងអ្នកម្តាយដែលបំបៅដោះកូនក្នុងរយៈពេលខ្លី។

«ការបំបៅដោះកូនរយៈពេលយូរ អាចផលិតម៉ូលេគុល Phospholipids និង អាស៊ីតអាមីណូ កំហាប់ទាប នៅក្នុងឈាមប្លាស្មារបស់អ្នកម្តាយ» នេះបើតាមការបង្ហាញរបស់អ្នកស្រាវជ្រាមកពីវិទ្យាស្ថាន Helmholtz Zentrum Munchen ប្រទេសអាល្លឺម៉ង់។

ការសិក្សានេះក៏បានរកឃើញដែរថា ផ្លូវរំលាយអាហារដែលទាក់ទងទៅនឹងជំងឺត្រូវបានគ្រប់គ្រងដោយឥទ្ធិពលនៃការបំបៅដោះកូន នេះហើយជាមូលហេតុដែលធ្វើឲ្យមានប្រសិទ្ធិភាពក្នុងការការពារនេះឡើង។

ការសិក្សាពីមុនបានបង្ហាញថា ការបំបៅដោះកូនក្រោយពេលឆ្លងទន្លេរួចច្រើនជាង ៣ខែ មានឥទ្ធិពលការពាររហូរដល់ទៅ ១៥ឆ្នាំ បន្ទាប់ពីកើតជំងឺទឹកនោមផ្អែមក្នុងកំឡុងពេលមានផ្ទៃពោះ។

ចំពោះការសិក្សានេះ អ្នកវិទ្យាសាស្ត្របានពិនិត្យមើលអ្នកជំងឺជិត ២០០នាក់ ដែលកើតជំងឺទឹកនោមផ្អែមក្នុងកំឡុងពេលមានផ្ទៃពោះ។
អ្នកដែលបានចូលរួមការសាកល្បងនេះ ត្រូវទទួលបានការពិនិត្យ និងធ្វើតេស្តឈាមតាបែបស្តងដារ។ បន្ទាប់មក​ក្រុម​អ្នកវិទ្យាសស្ត្រ​បាន​ប្រធៀប​លទ្ធផល​មូលដ្ឋានត្រូវបានរកឃើញថា មានសារធាតុមេតាបូលីស ១៥៦ ប្រភេទផ្សងៗគ្នា។

«ជាមធ្យម ស្ត្រីដែលមានជំងឺទឹកនោមផ្អែមអំឡុងពេលមានផ្ទៃពោះ គឺបំបៅដោះកូនតិច ហើយរយៈពេលខ្លីជាងស្ត្រីដែលគ្មានជំងឺទឹកនោមផ្អែម»។ អ្នកវិទ្យាសាស្ត្របានបន្ថែមទៀតថា គោលបំណងក្នុងសិក្សានេះ ដើម្បីជួយកែតម្រូវឥរិយាបថបំបៅដោះកូនរបស់អ្នកម្តាយដែលមានជំងឺទឹកនោមផ្អែមក្នុងកំឡុងពេលមានផ្ទៃពោះ៕

breast-feed

មតិយោបល់