ការទទួលទានអាហារ ជាកត្តាចាំបាច់បំផុតសម្រាប់ការផលិតវីតាមីន និងសារធាតុចិញ្ចឹមផ្សេងៗទៅឲ្យរាង្គកាយ។ រីឯការជ្រើសរើសចំណីអាហារមកបរិភោគឲ្យត្រូវទៅតាមតម្រូវការរបស់សារពាង្គកាយ គឺជាអ្វីដែលយើងត្រូវពិចារណាឲ្យបានហ្មត់ចត់ ព្រោះបើជ្រើសខុសអាចធ្វើឲ្យផលប៉ះពាល់ដល់សុខភាពអ្នកយ៉ាងខ្លាំង។ ជាពិសេស បើមានជំងឺបេះដូង ឬជំងឺលើសឈាម ត្រូវតែជៀសវាងអាហារទាំងអស់នេះ៖
អាហារប្រៃខ្លាំងពេក
អំបិល ជាសារធាតុដែលអាចរារាំងជាតិទឹកមិនឲ្យផ្គត់ផ្គង់សេរីរាង្គបានគ្រប់គ្រាន់ ដែលធ្វើឲ្យសម្ពាធឈាមឡើងខ្ពស់ មានបញ្ហាបេះដូង តម្រនោម និងការគិតរបស់អ្នក។
អាហារផ្អែមខ្លាំងពេក
ជាតិស្ករ មិនត្រឹមតែធ្វើឲ្យលោកអ្នកឡើងទម្ងន់ប៉ុណ្ណោះទេ វាក៏ជាសារធាតុ ដែលជំរុញឲ្យសម្ពាធឈាមឡើងខ្ពស់ផងដែរ។
ដំឡូងបារាំងបំពង
ដំឡូងបារាំង ១៩ក្រោម មានជាតិខ្លាញ់ដល់ទៅ ២៧០មីលីក្រាម ដែលអ្នកជំងឺបេះដូង និងលើសឈាមគួរជៀសវាង។
គ្រឿងស្រវឹង
តាមរយៈការសិក្សាមួយនៅកូរ៉េខាងត្បូង បានរកឃើញថា ទោះជាទទួលទានគ្រឿងស្រវឹងក្នុងកម្រិតតិចតួចយ៉ាងណា ក៏អាចធ្វើឲ្យប៉ះពាល់ដល់សម្ពាធឈាមរបស់អ្នកជំងឺទាំងពីរប្រភេទនេះដែរ។
សាច់ក្រហម ឬសាច់មិនទាន់ឆ្អិន
សាច់ក្រហម ឬសាច់មិនទាន់ឆ្អិន មានជាតិខ្លាញ់អ៊ីដ្រូសែនខ្ពស់ ដែលអាចប៉ះពាល់ដល់សរសៃឈាមបេះដូង។
នុំដូណាត់
អ្នកដែលចូលចិត្តញ៉ាំនុំដូណាត់ អាចមិនដឹងថា ដូណាត់មួយដុំមាន ២០០កាឡូរី និងជាតិខ្លាញ់ ១២ក្រោម។
មីកញ្ចប់
មី១កញ្ចប់ មានជាតិខ្លាញ់១៤ក្រាម និង សូដ្យូម១៥៨០មីលីក្រាម។
ភីហ្សា
គ្រឿងទេស ដែលត្រូវប្រើសម្រាប់ធ្វើនំភីហ្សា មានជាតិសូដ្យូមខ្ពស់ ដែលអាចប៉ះពាល់ដល់បេះដូងយ៉ាងខ្លាំង។
កាហ្វេ
ការស្រាវជ្រាវមួយបានបង្ហាញថា អ្នកដែលមានជំងឺបេះដូង និងជំងឺលើសឈាម មិនត្រូវទទួលទានកាហ្វេឡើយ ផ្ទុយទៅវិញអ្នកគួរតែទទួលទានតែបៃតងរាល់ថ្ងៃ៕

មតិយោបល់