ផ្លែចេក គឺជាប្រភពនៃវីតាមីន និងប្រូតេអ៊ីន ដ៏មានសារៈសំខាន់ខ្លាំងបំផុតសម្រាប់រាងកាយ ក៏ប៉ុន្តែការទទួលទានចេកមិនបានត្រឹមត្រូវ អាចបណ្តោលឲ្យមានគ្រោះថ្នាក់ទៅវិញ។ ជាពិសេសជាតិស្ករបស់វា អាចប៉ះពាល់ថ្នាក់ដល់សុខភាព ប្រសិនបើអ្នកទទួលទានជាអាហារពេលព្រឹក ទាំងមិនទាន់មានអ្វីចូលពោះសោះ។ ខាងក្រោមនេះ គឺជាហេតុផលមួយចំនួនដែលអ្នកគួរតែពិចារណាឡើងវិញចំពោះការទទួលទានចេកជាអាហារពេលព្រឹកៈ
បញ្ហាជាតិស្ករ
ហេតុអ្វីចេកមិនសមជាជម្រើសដ៏ល្អសម្រាប់អាហារពេលព្រឹក? ជាការពិតណាស់ ចេក មានផ្ទុកជាតិស្ករពីធម្មជាតិ ក៏ប៉ុន្តែប្រសិនបើជាតិស្ករទាំងនេះជ្រាបចូលទៅក្នុងឈាមច្រើនពេក នឹងធ្វើឲ្យរាងកាយអសុវត្ថិភាព។
ធ្វើឲ្យអ្នកមានអារម្មណ៍ងងុយគេង
ប្រសិនបើអ្នកញ៉ាំផ្លែចេកតែមួយមុខគត់ធ្វើជាអាហារពេលព្រឹក វានឹងធ្វើឲ្យអ្នកមានអារម្មណ៍ល្វីយ ហើយងងុយគេង បន្ទាប់ពីទទួលទាន។ មួយវិញទៀត អ្នកនឹងមានអារម្មណ៍ឆ្អែតពេញពោះក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ។
ផលប៉ះពាល់នៃការទទួលទានចេកទាំងពោះទទេ
អ្នកឯកទេសផ្នែកសុខភាពបានមានប្រសាសន៍ថា ចេក មានផ្ទុកជាតិអាស៊ីតតិច ប៉ុន្តែជាតិស្កររហូតដល់ទៅ២៥ភាគរយ។ ដូច្នេះ នៅពេលដែលអ្នកទួលទានទាំងពោះទទេ រាងកាយនឹងស្រូបយកយ៉ាងឆាប់រហ័ស ហើយមិនយូរមិនឆាប់អ្នកនឹងកើតមានបញ្ហាលើសជាតិស្ករក្នុងឈាម។
បញ្ហារំលាយជាតិស្ករ
ជាតិស្ករត្រូវបានដំណើរការពេញរាងកាយ ក៏ប៉ុន្តែប្រសិនបើជាតិស្កររំលាយមិនអស់ទេ វានឹងប្រទៅជាអាស៊ីត ហើយសូម្បីតែប្រព័ន្ធរំលាយអាហារក៏ទទួលរងនូវផលប៉ះពាល់ដែរ។
ជម្រើសដ៏ល្អបំផុត ដើម្បីជៀសវាងផលប៉ះពាល់ផ្សេងៗដល់សុខភាព និងទទួលបានអត្ថប្រយោជន៍ពីផ្លែចេក អ្នកគួរតែទទួលទានក្រោយពេលបាយរួច៕
ប្រភពៈ boldsky
មតិយោបល់