ភាគច្រើនកាកសំណល់ដែលនៅសល់ក្នុងពោះវៀនធំ បញ្ចេញចោលមិនអស់ កើតឡើងដោយសារតែ ការមិនទំពារអាហារឲ្យបានម៉ត់ល្អ ទទួលទានអាហារដែលមានជាតិសរសៃតិច ប៉ារ៉ាស៊ីតឬផ្សិតធ្វើឲ្យប្រព័ន្ធរំលាយអាហារដំណើរការមិនប្រក្រតី ការទទួលទានទឹកមិនបានគ្រប់គ្រាន់ និងទម្លាប់មិនបន្ទោរបង់ចាប់ពីម៉ោង៥ទៅម៉ោង៧ព្រឹក។
ប្រសិនបើការបន្ទោរបង់ក្រោយម៉ោង៧ព្រឹក លាមកនឹងចាប់ផ្តើមរឹងស្អិតគ្មានជាតិរាវ ដែលធ្វើឲ្យការបញ្ចេញចោលមិនអស់ឡើយ។ ការខ្វះសារធាតុរាវនៅក្នុងពោះវៀនធំ អាចធ្វើឲ្យការបញ្ចូនសញ្ញាទៅកាន់ខួរក្បាលមានភាពច្របូកច្របល់ ហើយការឈឺបន្ទោរបង់នឹងចាប់ផ្តើមនៅក្រោយម៉ាង៧ជានិច្ច។
នេះជាមូលហេតុដែលធ្វើឲ្យពោះវៀនរុញច្រានលាមកមិនអស់ ហើយការបណ្តោលទុកកាកសំណល់នៅក្នុងពោះវៀនយូរពេក អាចបណ្តោលឲ្យអ្នកមានអាការៈមួយចំនួនដូចជា ឈឺខ្នង ឈឺជើង ឈឺសាច់ដុំ ឈឺស្មា វិលមុខ អស់កម្លាំង គេងមិនលក់ ឈឺក្បាលប្រកាំង និងបញ្ហាជាច្រើនទៀត។
ទោះជាយ៉ាងណាក៏ដោយ បើយោងតាមគេហទំព័រ rak sukapap បានបង្ហាញថា បញ្ហាកាកសំណល់នៅក្នុងពោះវៀនអាចដោះស្រាយបាន ដោយប្រើប្រាស់វិធីសាមញ្ញៗពីរយ៉ាង។
១.យកគ្រាប់ជី ២ស្លាបព្រាកាហ្វេ លាយជាមួយនឹងទឹក១កែវ ទុកឲ្យបាន៣០នាទី។ អ្នកត្រូវទទួលទានរៀងរាល់មុនពេលចូលគេង ហើយក្នុងមួយសប្តាហ៍ឲ្យបាន៣ទៅ៤ដង។
២.យកទឹកដោះគោស្រស់ ៥០០មីលីលីត្រ ក្រឡុកលាយជាមួយនឹងចេកទុំ២ផ្លែ បន្ទាប់មកទទួលទានមុនម៉ោង៦ព្រឹក។ ដំបូងអ្នកត្រូវទទួលទាន៣ថ្ងៃជាប់ៗគ្នា បន្ទាប់មកបន្ថយសល់ត្រឹមពីរដងក្នុងមួយសប្តាហ៍បានហើយ៕
មតិយោបល់