ភាគច្រើនបញ្ហាភ្នែក កើតមានឡើងដោយសារតែជាតិវិទ្យុសកម្មដែលភាយចេញពីឧបករណ៍អេឡិកត្រូនិចដូចជា ស្មាតហ្វូន កុំព្យូទ័រ ជាដើម។ សូម្បីតែការជក់បារី ការរស់នៅក្នុងបរិស្ថានដែលសម្បូរទៅដោយផ្សែងពុល ក៏ប្រឈមនឹងហានិភ័យខ្ពស់ដូចគ្នា។ កត្តាទាំងអស់នេះអាចធ្វើឲ្យអ្នកកើតមានបញ្ហារលាកភ្នែក ភ្នែកស្ងួត និងភ្នែកឡើងបាយ។ ប៉ុន្តែសំណាងល្អ អ្នកវិទ្យាសាស្ត្របានរកឃើញវិធីធម្មជាតិមួយបែប ដែលអាចព្យាបាលបញ្ហាភ្នែកទាំងនេះបាន នោះគឺទឹកឃ្មុំ។ ទឹកឃ្មុំ ត្រូវបានគេរកឃើញថា មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម ព្រមទាំងភ្នាក់ងារប្រឆាំងនឹងមេរោគ ដ៏មានឥទ្ធិពលបំផុត។
របៀបប្រើប្រាស់ៈ
១.យកទឹកស្អាត ១ពែងដាំឲ្យពុះ ហើយទុកឲ្យត្រជាក់។
២.បន្ថែមទឹកឃ្មុំសុទ្ធ ១ភាគ៣នៃទឹក រួចកូរឲ្យរលាយចូលគ្នា។
៣.យកល្បាយនេះ បន្តក់ម្តង ២-៣ដំណក់ទៅក្នុងភ្នែក ហើយអ្នកត្រូវអនុវត្ត ៣-៤ដងក្នុងមួយថ្ងៃ ដើម្បីឆាប់ជាសះស្បើយ។
ចំពោះល្បាយដែលនៅសល់ សូមរក្សាទុកកន្លែងស្អាត សម្រាប់ប្រើប្រាស់នៅថ្ងៃបន្ទាប់ តែត្រូវប្រាដកថា ដៃឬឧបករណ៍បន្តក់មានសុវត្ថិភាព៕
ប្រភពៈ naturalmedicinebox
មតិយោបល់