ការពរពោះកូនភ្លោះមិនមែនជារឿងលេងសើចនោះទេ ព្រោះអ្នកម្តាយត្រូវទទួលបន្ទុកធ្ងន់ ទាំងការថែទាំងសុខភាព និងការទទួលទានរបបអាហារប្រចាំថ្ងៃ។ ប្រសិនបើការផ្តល់អាហារគ្មានសារធាតុចិញ្ចឹមគ្រប់គ្រាន់ នោះការលូតលាស់របស់ទារកក៏រងនូវផលប៉ះពាល់ដែរ។
ដូច្នេះ អ្នកដែលកំពុងតែពរពោះកូនភ្លោះ គួរគប្បីបន្ថែមរបបអាហារពិសេសៗទាំងនេះជាប្រចាំ៖
១. គ្រាប់ធញ្ញជាតិ
គ្រាប់ធញ្ញជាតិទាំងអស់នេះ សម្បូរវីតាមីន អាស៊ីតខ្លាញ់អូមេហ្គា៣ ព្រមទាំងសារធាតុចិញ្ចឹមគ្រប់គ្រាន់ សម្រាប់អ្នក និងកូនភ្លោះនៅក្នុងផ្ទៃរបស់អ្នក។
២. ទឹកដោះគោ
ទឹកដោះគោ សម្បូរទៅដោយប្រូតេអ៊ីន វីតាមីន និងកាល់ស្យូម ដែលអាចជួយដល់ការអភិវឌ្ឍឆ្អឹង និងធ្មេញរបស់ទារក។
៣. ត្រី
ប្រសិនបើអ្នកមិនមានបញ្ហាប្រតិកម្មជាមួយត្រីទេ សូមទទួលទានត្រីឲ្យបានច្រើន ព្រោះវាសម្បូរវីតាមីន E ដែលមានប្រយោជន៍បំផុតសម្រាប់កូនភ្លោះ។
៤. ស៊ុត
ស៊ុតសម្បូរទៅដោយសារធាតុចិញ្ចឹម និងសារធាតុរ៉ែសំខាន់ៗ ដែលកូនភ្លោះនៅក្នុងផ្ទៃត្រូវការជាចាំបាច់។
៥. បន្លៃបៃតង
បន្លែបៃតងដែលសម្បូរជាតិដែក អាចជួយដល់ការអភិវឌ្ឍនៃកោសិកាឈាមក្រហមរបស់កូនភ្លោះមិនទាន់កើតបានយ៉ាងល្អ។
ដូចដែលបានរៀបរាប់ពីខាងលើ អ្នកម្តាយដែលកំពុងតែពរពោះកូនភ្លោះទាំងឡាយ គួរតែរួមបញ្ចូលអាហារទាំងនេះនៅក្នុងរបបអាហារជាប្រចាំ៕
មតិយោបល់