កែងដៃ ឬជង្គង់ គឺជាតំបន់ដែលមានស្បែកក្រាស់ជាងកន្លែងផ្សេងៗទៀត ហើយវាក៏ងាយនឹងទទួលរងនូវបញ្ហាខ្មៅស្រអាប់ជាងគេងផងដែរ។ តើអ្នកកំពុងតែជួបបញ្ហាស្បែកខ្មៅត្រង់តំបន់ទាំងនេះដោះស្រាយមិនចេញមែនទេ? បើដូច្នោះមែនមិនចាំបាច់ព្រួបារម្ភទៀតឡើយ ព្រោះមានឱសថធម្មជាតិមួយចំនួនអាចដោះស្រាយបាន។ ឱសថធម្មជាតិទាំង៣មុខនេះមិនពិបាកក្នុងការស្វែងរកនោះទេ ហើយអ្នកក៏មិនចំណាយប្រាក់ក៏អាចព្យាបានដែរ។
ប្រទាលកន្ទុយក្រពើ
១.អ្នកត្រូវកាត់យកសាច់ប្រទាលកន្ទុយក្រពើមួយដុំ មកជូតត្រង់កែងដៃ ឬជង្គង់ឲ្យសព្វ។
២.ត្រូវរងចាំរយៈពេល ៣០ ទៅ ៣៥នាទី មុននឹងលាងជម្រះជាមួយទឹកក្តៅឧណ្ឌៗ។
៣.អនុវត្តបែបនេះ យ៉ាងហោចណាស់ ២ដងក្នុងមួយថ្ងៃ ដើម្បីកម្ចាត់ភាពខ្មៅស្រអាប់នេះ។
ក្រូចឆ្មារ
១.ពុះយកក្រូចឆ្មារ ១ចំណិតមកជូតសម្អាតនៅលើកែង ឬជង្គង់របស់អ្នក។
២.ទុកចោលនៅលើស្បែកប្រហែលជា ១៥ទៅ២០នាទី ទើបប្រើទឹកក្តៅឧណ្ឌៗលាងសម្អាតចេញ។
៣.អ្នកត្រូវព្យាយាមអនុវត្ត មួយថ្ងៃម្តងជាប្រចាំ។
រមៀត
១.អ្នកត្រូវយកម្សៅរមៀត កន្លះស្លាបព្រាកាហ្វេ លាយជាមួយនឹងទឹក១ស្លាបព្រាបាយ។
២.លាបនៅលើកែងដៃរបស់អ្នកឲ្យសព្វល្អ ហើយទុករយៈពេល ២០នាទី ទើបលាងសម្អាតជាមួយនឹងទឹកក្តៅឧណ្ឌៗ។
៣.អ្នកត្រូវអនុវត្តឲ្យបានទៀងទាត់ជារៀងរាល់ថ្ងៃ។
វិធីសាស្ត្រធម្មជាតិទាំង៣យ៉ាងខាងលើនេះ អ្នកមិនត្រឹមតែអាចប្រើបាននៅកែងដៃ ឬជង្គង់នោះទេ សូម្បីតែក ក្លៀក ឬតំបន់ផ្សេងទៀតនៅលើរាងកាយផ្សេងៗទៀតក៏អាចកម្ចាត់បានដែរ៕
ប្រភព៖ boldsky
មតិយោបល់