មុន គឺជាបញ្ហាស្បែកទូទៅមួយដែលកើតមានចំពោះមនុស្សគ្រប់គ្នា គ្រាន់តែអ្នកខ្លះកើតតិច ឬច្រើន គឺអាស្រ័យទៅលើប្រភេទនៃស្បែកមុខ។ ប៉ុន្តែប្រសិនបើផ្ទៃមុខរបស់អ្នកចេញមុនច្រើនហើយ នៅតែមិនចេះថែរក្សាទៀត ច្បាស់ជាអាក្រក់ទៅៗមើលលែងយល់ជាពុំខាន។ ដូច្នោះ ប្រសិនបើអ្នកចង់ឲ្យផ្ទៃមុខស្រស់ស្អាតឡើងវិញ ហើយគ្មានមុនតទៅទៀត សូមប្រើប្រាស់ល្ហុងទុំ និងក្រូចពណ៌លឿង។ បើយោងតាមគេហទំព័រ rak sukapap បានបង្ហាញថា ធាតុផ្សំធម្មជាតិទាំងពីរមុខនេះ មានផ្ទុកអង់ស៊ីមដែលមានប្រិសទ្ធិភាពបំផុតក្នុងការទប់ស្កាត់មិនឲ្យកើតមុន ព្យាបាលរោគមុន បញ្ហារលាក និងកន្ទួលក្រហម។ លើសពីនេះទៅទៀត វាសម្បូរទៅដោយអាស៊ីត citric ដែលអាចជួយធ្វើឲ្យផ្ទៃមុខមានភាពស្រស់ថ្លា និងក្មេងជាងវ័យ។
ធាតុផ្សំៈ
- ល្ហុងទុំកិន ឬក្រឡុកឲ្យបានមួយកូនពែង
- ទឹកក្រូចស្រស់ ២ស្លាបព្រាបាយ(ក្រូចពណ៌លឿង)
របៀប្រើប្រាស់ៈ
១.លាយរបស់ទាំងពីមុខនេះ បញ្ចូលគ្នាឲ្យល្លាយទៅជាល្បាយតែមួយ។
២.ចាប់ផ្តើមលាបនៅលើផ្ទៃមុខ រួចទុកប្រហែលជា ១៥នាទី ទើបលាងជម្រះជាមួយនឹងទឹកធម្មតា។
៣.សូមអនុវត្ត មុនពេលចូលគេងជារៀងរាល់ថ្ងៃ ផ្ទៃមុខរបស់អ្នកនឹងចាប់ផ្តើមប្រែប្រួលចាប់តាំងពីប្រើបាន១សប្តាហ៍ដំបូង៕
មតិយោបល់