ព័ត៌មានជាតិ

Update៖ លោកចោរ២នាក់ ម្នាក់អស់លក្ខណ៍ត្រូវគេចាប់បានស្របពេលចូលលួចស្ពីកឃ័រ!

ភ្នំពេញ: ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក២នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពលួចស្ពីកឃ័របានសម្រេចហើយត្រូវម្ចាស់ឃើញទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ច។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ នាថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧ ស្ថិតតាមបណ្តោយផ្លូវព្រះស៊ីសុវត្ថិ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ លឹម សៀវម៉េង អាយុ២៤ឆ្នាំ មុខរបរលក់សាំងស្នាក់នៅភូមិ១២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិស្រះចក ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ចំណែកជនសង្ស័យមានឈ្មោះ ហា តឿអាយុ២៧ឆ្នាំ មុខរបរនិងកន្លែងស្នាក់នៅមិនពិតប្រាកដ។

ប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុខណ:គាត់រវល់ចាក់សាំងឡានឲ្យភ្ញៀវដោយបានទុកស្ពីកឃ័រនៅលើធុងសាំងឃ្លាតពីខ្លួន ហើយដោយបាំងឡានដែលគាត់កំពុងចាក់សាំងមើលមិនឃើញពួកវាម្នាក់ក្នុងចំណោម២នាក់បានធ្វើសកម្មភាពលួចយកស្ពីកឃ័ររបស់គាត់បានសម្រេច ខណ:នោះមានប្អូនប្រុសម្នាក់ឃើញទាន់ ក៏ស្រែកថាចោរៗនាំគ្នាដេញចាប់បានប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ស្រះចក ហើយម្នាក់ទៀតជិះម៉ូតូគេចខ្លួនបាត់។

ក្រោយពេលកើតហេតុជនសង្ស័យត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ស្រះចកនាំខ្លួនមកសាកសួនៅប៉ុស្តិ៍ និងត្រៀមបញ្ជូនទៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញដើម្បីចាត់កាតាមនីតិវិធីច្បាប់៕

//youtu.be/nWU0niSLbig

មតិយោបល់