ព័ត៌មានសុខភាព

អាហារ៥ប្រភេទ ធ្វើឲ្យអ្នកធំក្លិនខ្លួន

ក្លិនខ្លួនមិនមែនជារឿងល្អនោះទេ ព្រោះវាអាចធ្វើឲ្យអ្នករងនូវភាពអាម៉ាស់ ស្ទើរតែមិនហ៊ាននៅក្បែរអ្នកដទៃឡើយ ជាពិសេសពេលដែលបែកញើសម្តងៗ។ ប៉ុន្តែអ្នកដឹងទេថា តើក្លិនខ្លួន បណ្តោលមកពីអ្វី? ជាទូទៅក្លិនខ្លួនកើតឡើងដោយសារតែហ្សែន តែវាក៏អាចបង្កមកពីការញ៉ាំអាហារប្រចាំថ្ងៃផងដែរ។
ខាងក្រោមនេះ គឺជាប្រភេទអាហារមួយចំនួនដែលអ្នកគួរតែកាត់បន្ថយ ដើម្បីជៀសវាងធំក្លិនខ្លួន៖

ស្រាបៀរ
ការទទួលទានស្រាបៀរ ពិតជាមានភាពពេញនិយមបំផុតសម្រាប់មនុស្សមួយចំនួន ក្រោយពីបញ្ចប់ការងារពេញមួយថ្ងៃ ប៉ុន្តែពួកគេមិនទាន់ដឹងទេថា ជាតិអាល់កុលអាចបង្កឲ្យមានក្លិនខ្លួនអាក្រក់ ពេលដែលវាបញ្ចេញតាមរន្ធញើសមកវិញ។

ស្រក្រហម
តើអ្នក ចូលចិត្តទទួលទានស្រាក្រហមនៅពេលល្ងាចមែនទេ? បើទោះបីជាស្រាក្រហមមានអត្ថប្រយោជន៍ដល់សុខភាពក៏ដោយ ប៉ុន្តែវាក៏មានផ្ទុកជាតិអាល់កុលដែលធ្វើឲ្យមានក្លិនខ្លួន មិនខុសពីស្រាបៀរដែរ។ ដូច្នេះ ចូរព្យាយាមកាត់បន្ថយស្រាក្រហម ឬជំនួសដោយការទទួលទានទឹកវិញទើបប្រសើរ។

កាហ្វេ
ភេជ្ជៈមួយនេះពិតជាមានការពេញនិយមខ្លាំងណាស់ សម្រាប់មនុស្សបច្ចុប្បន្ននេះ ហើយមានអ្នកខ្លះទទួលទានមួយថ្ងៃ ២ទៅ៣ពែងថែមទៀត។ តែទន្ទឹមនឹងភាពពេញនិយមនេះ អ្នកត្រូវដឹងថា កាហ្វេ ឬភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន អាចបង្កឲ្យអ្នកមានក្លិនខ្លួនអាក្រក់ បើទទួលទានច្រើនពេក។

ខ្ទឹមស និងខ្ទឹមបារាំង
ខ្ទឹមស និងខ្ទឹមបារាំង ត្រូវាបានគេប្រើប្រាស់យ៉ាងទូលំទូលាយ ក្នុងការបន្ថែមទៅក្នុងអាហារផ្សេងៗ តែអាហារទាំងពីរមុខនេះមានផ្ទុកសារធាតុស្ពាន់ធ័រ ដែលធ្វើឲ្យអ្នកមិនក្លិនខ្លួនមិនល្អ។ សូម្បីតែមាត់ ក៏ក្លិនអាក្រក់ដែរ ក្រោយពេលដែលអ្នកទទួលទានបាន២ម៉ោង។

សាច់ក្រហម
ការស្រាវជ្រាវមួយបានរកឃើញថា បុរសដែលទទួលទានសាច់ក្រហម រយៈពេល២សប្តាហ៍ នឹងបង្កឲ្យមានក្លិនខ្លួនអាក្រក់។ ដូច្នេះ កាត់បន្ថយសាច់ក្រហម ហើយព្យាយាមទទួលទានត្រី និងបន្លែឲ្យបានច្រើន ដើម្បីជៀសវាងបញ្ហាក្លិនខ្លួន និងជួយឲ្យរាងកាយមានសុខភាពល្អ៕

ដកស្រង់ពី៖ brightside

មតិយោបល់