តើអ្នកតែងតែគេងមិនបានគ្រប់គ្រាន់រាល់យប់មែនទេ? ការស្រាវជ្រាវថ្មីមួយបានធ្វើការព្រមាន ចំពោះអ្នកដែលគេងតិចត្រូវប្រុងប្រយ័ត្នទៅលើបញ្ហាលើសទម្ងន់ និងហានិភ័យវិវត្តទៅរកជំងឺទឹកនោមផ្អែម។
តាមការស្រាវជ្រាវបានបង្ហាញថា អ្នកដែលគេងជាមធ្យម៦ម៉ោងក្នុងមួយយប់ មានទំហំចង្កេះរីកធំជាងអ្នកគេង៩ម៉ោង រហូតដល់ទៅ៣សង់ទីម៉ែត្រឯណោះ។
លោកវេជ្ជបណ្ឌិត Greg Potter មកពីសាកលវិទ្យាល័យ University of Leeds ចក្រភពអង់គ្លេស មានប្រសាសន៍ថា «ចំនួនមនុស្សដែលធាត់ខ្លាំងនៅលើពិភពលោក បានកើនឡើងទ្វេដងចាប់បីឆ្នាំ ១៩៨០។ បញ្ហធាត់នេះ អាចជួយជំរុញដល់ការវិវត្តនៃជំងឺជាច្រើន ជាពិសេស ជំងឺទឹកនោមផ្អែមប្រភេទទី២។ មិនតែប៉ុណ្ណោះ ភាពធាត់ជ្រុលពេក អាចប្រឈមនឹងបញ្ហាសុខភាពជាច្រើនទៀត»។
ចំពោះការស្រាវជ្រាវទៅលើមនុស្សពេញវ័យ ១,៦១៥នាក់ ដែលបានចុះផ្សាយក្នុងទស្សនាវដ្តី PLOS ONE បង្ហាញថា នៅក្នុងខ្លួនរបស់ពួកគេត្រូវបានកាត់បន្ថយកម្រិតកូឡេស្តេរ៉ុលល្អ(HDL) ដែលមានមុខងារកម្ចាត់ខ្លាញ់អាក្រក់ពីចរន្តឈាម និងការពារជំងឺបេះដូង។
ដូច្នេះហើយ អ្នកជំនាញបានផ្តល់អនុសាសន៍ថា ដើម្បីទទួលបានសុខភាពល្អ អ្នកគួរតែគេងមួយយប់ឲ្យបាន ៧ទៅ៩ម៉ោង គឺល្អបំផុតសម្រាប់មនុស្សពេញវ័យ៕
មតិយោបល់