ព័ត៌មានអន្តរជាតិ

នៅអាល្លឺម៉ង់មនុស្សជាង ១០០ នាក់ ត្រូវជួយសង្រ្គោះបន្ទាន់ បន្ទាប់ពីជាប់ក្នុងកន្ត្រកយោង

អាល្លឺម៉ង់ៈ មនុស្សជាង ១០០ នាក់ ត្រូវបានជាប់ព្យួរនៅនឹងខ្សែកាប កាលពីថ្ងៃអាទិត្យ ក្នុងប្រទេសអាល្លឺម៉ង់ បន្ទាប់ពីបង្គោលខ្សែកន្ត្រកយោងមានបញ្ហា។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧។

កន្រ្តកយោងចំនួន ៣២ គ្រឿង ត្រូវបានបើកដំណើរការ នៅស្ថានីយ៍ Koelner Seilbahn បានជួបគ្រោះថ្នាក់ចរាចរណ៍ ដែលរត់ឆ្លងកាត់ទន្លេ Rhine ក្នុងទីក្រុង Cologne។

ភ្នាក់ងារសង្គ្រោះបន្ទាន់ បានប្រើឧបករណ៍ស្ទូចចល័ត ដើម្បីជួយសង្គ្រោះមនុស្សដែលជាប់នៅក្នុងកន្ត្រកយោង ដោយក្នុងនោះរួមទាំងកុមារតូចៗផងដែរ។

ពាក់ព័ន្ធនឹងករណីនេះដែរ គេនៅមិនទាន់ដឹងនៅទ្បើយទេថា មូលហេតុអ្វីដែលបណ្តាលឲ្យកើតមាន ហេតុការណ៍នេះទ្បើង៕

មតិយោបល់