ព័ត៌មានសុខភាព

ល្បិចងាយៗក្នុងការកម្ចាត់បញ្ហាកន្ទួលរមាស់នៅក្រោមក្លៀក

ការឧស្សាហ៍បែកញើស ការកកិត ខ្វះអនាម័យ ឆ្លងមេរោគផ្សិត គឺជាកត្តាចម្បងដែលបណ្តោលឲ្យកើតមានបញ្ហាកន្ទួលនៅក្រោមក្លៀក។ រោគសញ្ញាទូទៅ គឺមានអាការរមាស់ ក្រហម ឬមានការឈឺចាប់ ហើយបើករណីធ្ងន់ធ្ងរអាចបណ្តោលឲ្យហៀរទឹករងៃ។ ប្រសិនបើបញ្ហាកន្ទួលលក្រហមក្លាយទៅជាពណ៌ស្វាយ និងហើម សូមប្រញាប់ទៅប្រឹក្សាជាមួយនឹងគ្រូពេទ្យភ្លាម។ ប៉ុន្តែប្រសិនបើ មិនធ្ងន់ធ្ងរទេ អ្នកអាចប្រើវិធីធម្មជាតិងាយៗទាំង ៣ចំណុច ខាងក្រោមនេះក៏បានដែរ។

១.ទឹកកក
អ្នកអាចយកទឹកកករុំនឹងកន្សែងស្តើង ហើយម៉ាស្សាត្រង់កន្លែងដែលមានស្នាមកន្ទួលរយៈពេល ២ទៅ៣នាទី។ ក្នុងមួយថ្ងៃអ្នកត្រូវព្យាយាមអនុវត្តឲ្យបាន ២ ទៅ ៣ដង។

២.ប្រេងដូង
លាបប្រេងដូងនៅលើតំបន់ដែលមានបញ្ហា រួចរងចាំឲ្យរហូតដល់ស្ងួតដើម្បីឲ្យប្រេងដូងជ្រាបចូលក្នុងផ្ទៃស្បែក ទើបលាងសម្អាតជាមួយនឹងទឹកធម្មតា។ ក្នុងមួយថ្ងៃត្រូវអនុវត្តយ៉ាងហោចណាស់ ២ទៅ៣ដង រហូតទាល់តែបញ្ហាកន្ទួលបាត់ទៅទាំងស្រុង។

៣.ប្រទាលកន្ទុយក្រពើ
សូមយកសាច់ប្រទាលកន្ទុយក្រពើលាបនៅក្រោមក្លៀកដោយផ្ទាល់ ហើយទុកចោលរយៈពេល ២០នាទី ទើបលាងសម្អាតជាមួយនឹងទឹកត្រជាក់។ ធ្វើបែបនេះមួយថ្ងៃឲ្យបាន ៣ទៅ៤ដង រយៈពេលមួយសប្តាហ៍នឹងឃើញលទ្ធផល៕

ប្រភពៈ soha

មតិយោបល់