ព័ត៌មានសុខភាព

បើមិនឈប់ទទួលទានអាហារ៧មុខនេះទេ ប្រយ័ត្នកើតមហារីកមើលមិនជា

ជំងឺមហារីកភាគច្រើន បង្កឡើងដោយសារតែ ការរស់នៅក្នុងតំបន់ដែលពោរពេញទៅដោយផ្សែងពុល ទម្លាប់ខ្ជិលធ្វើលំហាត់ប្រាណ ការជក់បារី ជាពិសេសការទទួលទានអាហារមិនល្អ។

ដូច្នេះហើយ ដើម្បីគេចផុតពីគ្រោះថ្នាក់ដោយសារតែជំងឺមហារីក អ្នកគួរកាត់បន្ថយ ឬឈប់ទទួលទានអាហារមួយចំនួនដូចខាងក្រោម៖

១.អាហារផ្អែមខ្លាំង
អាហារដែលមានរសជាតិផ្អែមខ្លាំង ជាពិសេសនំដែលត្រូវបានគេចំហុយ អាចបង្កើនកម្រិតអាំងស៊ុយក្នុងខ្លួនមនុស្ស ធ្វើឲ្យកោសិកាមហារីកងាយរីកធំធាត់យ៉ាងឆាប់រហ័ស។ សម្រាប់មនុស្សដែលចូលចិត្តទទួលទានអាហារបែបនេះ ច្រើនតែកើតមានជំងឺមហារីកលំពែង។

២.សាច់ក្រហម
សាច់គោ សាច់ជ្រូក ដែលគេយកទៅអាំង ចៀន បំពង និងផលិតជាសាច់ក្រក បានក្លាយជាទៅជាអាហារដែលសម្បូរជាតិសូដ្យូមខ្ពស់។ ប្រសិនបើអ្នកទទួលទានអាហារបែបនេះហួសកម្រិត លោកអ្នកអាចនឹងកើតមានជំងឺមហារីកពោះវៀនធំ។

៣.អាហារផ្អាប់ទុក និងឆ្អើរ
អាហារដូចត្រីឆ្អើរជាដើម ត្រូវបានចាត់ទុកអាហារមិនល្អសម្រាប់សុខភាពនោះទេ ព្រោះជាតិពុលក្នុងផ្សែងដែលជាប់នឹងសាច់ត្រី អាចបង្កឲ្យមនុស្សកើតមានជំងឺមហារីក ដូចការជក់បារីអឹញ្ចឹងដែរ។ ទទ្ទឹមនឹងនេះ អាហារដែលត្រូវការផ្អាប់ទុកក្នុងរយ:ពេលយូរ មុននឹងយកមកញ៉ាំដូចជា ប្រហុក ផ្អក ម៉ាំ និងជ្រក់ត្រសក់ជាដើម សុទ្ធតែជាអាហារបង្កឲ្យមានជំងឺមហារីក។

៤.ម្សៅសដែលសម្ងួតហើយ

ទោះបីជា ម្សៅស ដែលផលិតពីដំឡូងមី ឬដំណាំធម្មជាតិផ្សេងៗក៏ដោយ ឲ្យតែឆ្លងកាត់ការសម្ងួតហើយ គឺមិនល្អសម្រាប់សុខភាពនោះទេ។ ដូច្នេះការទទួលអាហារណាដែលប្រើម្សៅសច្រើន អាចធ្វើឲ្យមនុស្សស្រីកើតមហារីកសុដន់។

៥.ពោតលីង

មនុស្សភាគច្រើន ចូលចិត្តញ៉ាំពោតលីង នៅពេលមើលកុន តែពួកគេប្រហែលមិនដឹងថា ពោតលីងមានសារជាតិគីមីម្យ៉ាងដែលបំផ្លាញសុខភាពខ្លាំងនោះទេ។ មនុស្សដែលចូលចិត្តញ៉ាំ ពោតលីង ច្រើនតែកើតមានជំងឺមហារីកតម្រងនោម និងប្លោកនោម ជាពិសេសធ្វើឲ្យមនុស្សស្រីមិនអាចមានកូនបាន។

៦.នំដំឡូងស្រួយ
ការសិក្សាជាច្រើនបានបង្ហាញថា នំដំឡូងស្រួយ មានផ្ទុកការឡូរី និងកូឡេស្តេរ៉ុលកម្រិតខ្ពស់ ដែលមិនត្រឹមតែធ្វើឲ្យអ្នកឡើងជាតិខ្លាញ់នោះទេ តែវាក៏អាចធ្វើឲ្យមនុស្សកើតមានជំងឺមហារីកក្រពេញអូវែ ក្រពេញប្រូស្តាត សុដន់ និងពោះវៀនធំផងដែរ៕

ដូច្នេះ ដើម្បីជៀសវាងជំងឺដ៏កាចសាហាវនេះ អ្នកត្រូវកាត់បន្ថយការទទួលអាហារដូចខាងលើ និងព្យាយាមទទួលទានបន្លែឲ្យបានច្រើន។ ជាពិសេស អ្នកត្រូវពិនិត្យសុខភាពឲ្យទៀតទាត់តាមការកំណត់របស់គ្រូពេទ្យ៕

មតិយោបល់