ក្រូចឆ្មារ និងប្រេងអូលីវ គឺជាឱសថធម្មជាតិដែលគេនិយមប្រើប្រាស់ច្រើនក្នុងការព្យាបាលជំងឺផ្សេងៗ រួមទាំងបញ្ហាសម្រស់ផងដែរ។ បច្ចុប្បន្ននេះ សូម្បីតែអ្នកវិទ្យាសស្ត្រ ក៏ទទួលស្គាល់នូវឥទ្ធិពលដ៏អស្ចារ្យរបស់វាដែរ ជាពិសេសការលាយធាតុផ្សំទាំងពីរមុខនេះបញ្ចូលគ្នាតែម្តង។
ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍ដែលបានមកពីការលាយទឹកក្រូចឆ្មារ១ស្លាបព្រាបាយ ជាមួយនឹងប្រេងអូលីវ១ស្លាបព្រា សម្រាប់ទទួលទានជាប្រចាំ៖
ការពារបេះដូង
ប្រេងអូលីវ គឺជាធាតុផ្សំដែលសម្បូរទៅដោយអាស៊ីតខ្លាញ់ ដែលអាចជួយគ្រប់គ្រងកម្រិតកូឡេស្តេរ៉ុល និងបង្កើនលំហូរឈាម។ ហេតុនេះវាល្អសម្រាប់សុខភាពបេះដូង ព្រមទាំងការពារប្រព័ន្ធសរសៃឈាមបេះដូងឲ្យជៀសផុតពីការខូចខាត។
ព្យាបាលបញ្ហារំលាយអាហារ
សារធាតុរំអិលមានឥទ្ធិពលសម្រាប់ប្រព័ន្ធរំលាយអាហារ និងអាចព្យាបាលបញ្ហារំលាយអាហារជាច្រើនដូចជា ទល់លាមកជាដើម។ ចំណែកឯក្រូចឆ្មារ អាចជួយបង្កើនការស្រូបយកសារធាតុចិញ្ចឹមនៅក្នុងពោះវៀន និងសម្អាតពោះវៀនឲ្យស្អាតល្អ។
ប្រឆាំងនឹងការរលាក
ឱសថដែលផ្សំឡើងពីក្រូចឆ្មារ និងប្រេងអូលីវ គឺជាភ្នាក់ងារប្រឆាំងនឹងការរលាកដ៏មានឥទ្ធិពលបំផុត ដែលអាចធ្វើឲ្យថ្លើមរបស់អ្នកមានតុល្យភាព ហើយបណ្តេញជាតិពុលចេញពីរាងកាយផងដែរ។
ពង្រឹងស្បែក នឹងក្រចក
ដើម្បីជួយឲ្យក្រចកមានសុខភាពល្អ និងចៀសផុតពីបញ្ហាផ្សេងៗ អ្នកត្រូវត្រាំក្រចកទៅក្នុងល្បាយនេះចំនួន១០នាទី ជារៀងរាល់យប់មុនពេលចូលគេង។ ចំណែកឯសក់ នឹងស្បែករបស់អ្នកក៏មានសភាពភ្លឺរលាងស្អាតដែរ ប្រសិនបើអ្នកលាបរាល់រាល់ថ្ងៃ៕
ប្រភពៈ myfitmagazine
មតិយោបល់