ឆ្អឹងខ្នង គឺជាផ្នែកមួយនៃឆ្អឹងដែលមានសារៈសំខាន់បំផុតនៅក្នុងរាងកាយរបស់មនុស្សគ្រប់រូប ហេតុនេះហើយយើងត្រូវចេះថែរក្សាឲ្យបានល្អ ទោះក្នុងវ័យណាក៏ដោយ។ ក៏ប៉ុន្តែមានទម្លាប់សាមញ្ញៗមួយចំនួនដែលអ្នកធ្វើរាល់ថ្ងៃ អាចជះឥទ្ធិពលយ៉ាងខ្លាំងលើឆ្អឹងកងខ្នង ហើយអាចធ្វើឲ្យឆ្អឹងខ្នងកោង ឬវៀច ដោយមិនដឹងខ្លួន។
ខាងក្រោមនេះ គឺជាទម្លាប់៦ចំណុចដែលធ្វើឲ្យប៉ះពាល់ដល់ឆ្អឹងខ្នងៈ
១.ពេលដុសធ្មេញ
នៅពេលយើងឈរ ឆ្អឹងខ្នងនឹងមានសម្ពាធធ្ងរជាងពេលដើរ ដូច្នេះប្រសិនបើអ្នកទម្លាប់ឈរអោនដុសធ្មេញរាល់ថ្ងៃ ឆ្អឹងខ្នងរបស់អ្នកនឹងមានបញ្ហា។
វិធីត្រឹមត្រូវៈ អ្នកគួរតែឈរឲ្យត្រង់ខ្លួន ហើយយកដៃម្ខាងទប់នឹងជញ្ជាំង ពេលដុសធ្មេញ។
២.ពេលលាងចាន
ដោយសារតែកន្លែងលាងចានរាងទាប ហេតុនេះយើងគ្រប់គ្នាតែងតែមានទម្លាប់ឱនបន្តិច ប៉ុន្តែទម្លាប់បែបនេះក៏អាចធ្វើឲ្យខូចឆ្អឹងខ្នងដែរ។
វិធីត្រឹមត្រូវៈ អ្នកត្រូវដាក់កៅអីនៅក្នុងជង្គង់ម្ខាង នៅពេលដែលកំពុងលាងចាន ដើម្បីកាត់បន្ថយសម្ពាធ។
៣.ពេលយួរឥវ៉ាន់
នៅពេលដែលដើមផ្សារម្តងៗ មនុស្សស្ទើរតែ១០០ភាគរយ តែងមានទម្លាប់យួរឥវ៉ាន់តែដៃម្ខាង ហើយប្រសិនបើទម្ងន់ឥវ៉ាន់កាន់តែធ្ងន់ ឆ្អឹងខ្នងរបស់អ្នករងនូវសម្ពាធកាន់តែខ្លាំងដែរ។
វិធីត្រឹមត្រូវៈ អ្នកគួរចែរំលែឥវ៉ាន់ជាពីរថង់ឲ្យស្មើគ្នា ហើយយួរទាំងសងខាងតែម្តង។
៤.ពេលជូតផ្ទះ
តើអ្នកតែងជូតសម្អាតផ្ទះរាល់ថ្ងៃមែនទេ? តើអ្នកចូលចិត្តឱនជូតផ្ទះមែនទេ? បើមែននោះ អ្នកគួរតែប្តូរទម្លាប់មួយនេះហើយ ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់ឆ្អឹងខ្នង ជើង និងចលនាដៃផងដែរ។
វិធីត្រឹមត្រូវៈ អ្នកគួរតែរកឧបករណ៍ជូតសម្អាតដែលមានដងវែង ហើយឈរឲ្យត្រង់នៅពេលជូតសម្អាតម្តងៗ។
៥.ពេលពាក់ទ្រនាប់ជើង
ទម្លាប់មួយទៀតដែលយុវវ័យសម័យនេះចូលចិត្តធ្វើ គឺការឈរពាក់ទ្រនាប់ជើងមុននឹងទៅសាលា ឬទៅដើរលេងជាដើម។ ប៉ុន្តែការធ្វើបែបនេះ អាចបណ្តោលឲ្យឆ្អឹងកងមានសម្ពាធ ឬលាតសន្ធឹងកាន់តែខ្លាំង ហើយទីបំផុតបញ្ហានឹងកើតមានឡើង។
វិធីត្រឹមត្រូវៈ អ្នកត្រូវអង្គុយនៅលើកៅអី ហើយលើកជើងដាក់នៅលើកៅអីនោះពាក់ទ្រនាប់ជើងម្តងម្ខាង។
៦.ពេលស្ពាយកាបូប
ការស្ពាយកាបូបតែស្មាម្ខាង វាគ្មានបញ្ហានោះទេប្រសិនបើរបស់ស្រាលៗ ក៏ប៉ុន្តែប្រសិនបើរបស់នៅក្នុងកាបូបធ្ងន់វិញនោះ ឆ្អឹងខ្នងរបស់អ្នកច្បាស់រងនូវផលប៉ះពាល់។
វិធីត្រឹមត្រូវៈ អ្នកគួរស្ពាយនៅពីក្រោយ ដើម្បីកាត់បន្ថយទម្ងន់ទៅលើកញ្ចឹងក ឬឆ្អឹងខ្នងម្ខាងៗ៕
ប្រភពៈ brightside
មតិយោបល់