ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តព្រុសបុកជាមួយម៉ូតូ បណ្តាលឲ្យបរសម្នាក់រងរបួសធ្ងន់!

ភ្នំពេញៈ មុននេះបន្តិចមានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត១គ្រឿងម៉ាកព្រុស ពាក់ស្លាកលេខ2AG-9231 បុកជាមួយម៉ូតូសង់ការ៉េ បណ្តាលឲ្យបុរសម្នាក់រងបួសធ្ងន់ (បាក់ជើង)។

ហេតុការណ៍នេះបានកើតឡើងនៅប្រហែលវេលាម៉ោង៩និង១០នាទីព្រឹក ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅផ្លូវ២៧១ កែងនឹងផ្លូវ៣៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ព័ត៌មានលម្អិតយើងនឹងផ្សាយជូនបន្តទៀត ហើយក៏មានការផ្សាយផ្ទាល់នៅលើផេក Post News Media ផងដែរ៕

មតិយោបល់