មកទល់នឹងពេលនេះមានរយៈពេល ៥ឆ្នាំទៅហើយ ជាមួយជើងថ្មីរបស់គាត់ ហើយឥឡូវនេះដែរ បុរស អាញ់ហ្វាងទុង មានអារម្មណ៍ថាការសម្រេចចិត្តវះកាត់នោះ ជាការសម្រេចចិត្តដ៏ឆ្លាតវៃ ។
កម្ពស់គឺជាបញ្ហាដែលមនុស្សជាច្រើនចាប់អារម្មណ៍យ៉ាងខ្លាំង ។ទោះជាយ៉ាងណាមិនមែនមនុស្សគ្រប់រូបកើតមក ប្រាកដដោយសំណាង ជាម្ចាស់មានកម្ពស់ស្តង់ដា និងល្អនោះទេ។ ដើម្បីជំនៈនូវបញ្ហានេះ សម័យទំនើបបានរកឃើញ ថ្នាំ និងវិធីសាស្ត្រវះកាត់ ពន្លូតកម្ពស់ ។ តែទោះជាយ៉ាងណា ជាមួយនឹងបច្ចេកវិទ្យាសម័យថ្មីនេះ បានធ្វើឲ្យមនុស្សជាច្រើន ស្ទាក់ស្ទើរ ក្នុងការសម្រេចចិត្ត ជួយដល់ផ្លូវចិត្ត ដែលចង់បាននូវកម្ពស់មួយដ៏ខ្ពស់នោះ ។
បុរសម្នាក់ ឈ្មោះ អាញ់ហ្វាងទុង កើតនៅឆ្នាំ១៩៩៣ រស់នៅទីក្រុងហាណូយ បានចែករំលែកនូវបទពិសោធន៍របស់ខ្លួន ឆ្លងកាត់ការវះកាត់ជើង បន្លូតកម្ពស់ នៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយមានអ្នកចូលជាមតិ និងចែករំលែក ចំនួន ៨,២ ពាន់គណនី ។ ការចែករំលែកនេះ លោកគ្រាន់តែចង់ផ្តល់ព័ត៌មាន ជួយដល់សហគមន៍ឲ្យមានភាពប្រសើរ ឲ្យយល់ពីរបៀបដំណើរការ វះកាត់ជើងបន្លូតកម្ពស់។ លោកថា មានមនុស្សជាច្រើន មានភាពតក់ស្លុត ក្នុងការវះកាត់ជើងនេះ។
៥ឆ្នាំមកហើយ ដោយក្នុងឆ្នាំ២០១២ គឺជាការធ្វើតេស្ត លើកដំបូងរបស់លោក ជាវិធីទាញជើង ដើម្បីពន្លូតកម្ពស់ នៅមន្ទីរពេទ្យយោធា ១០៨ ក្រុងហាណូយ ធ្វើយ៉ាងណាកែប្រែកម្ពស់ពី ១៦៧ ទៅ ១៧៦ សង់ទីម៉ែត្រ ។
លោកទុងថា «ពេលនេះ ៥ឆ្នាំហើយ ជាមួយនឹងការវះកាត់ និងទាញជើងបានជោគជ័យ ដើម្បីពន្លូតកម្ពស់ ដែលជាវិធីមួយ ធ្វើឲ្យខ្ញុំសប្បាយចិត្តខ្លាំងណាស់» ។
លោកទុង បានចាប់ផ្តើមទាញពន្លូតជើង និងវះកាត់ដំបូងនៅខែមីនា ឆ្នាំ២០១២ រហូតដល់ថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១២ ។ ៥ឆ្នាំមកនេះ លោកមិនទាន់ជួបនូវបញ្ហាក្នុងជីវិតលោកនោះទេ ពាក់ព័ន្ធនឹងការទាញ បន្លូតជើង ដោយអាចទៅលើកដុំដែក និងលើករបស់ធ្ងន់បាន ដូចមនុស្សធម្មតាទូទៅ៕
មតិយោបល់