ក្នុងនៅអំឡុងពេលមករដូវ មានផ្ទៃពោះ ឈឺ ខ្សោយកម្លាំង ឬឈាមក្តៅ អ្នកមិនគួរបរិភោគជីពងទាកូនឡើយ ព្រោះវាអាចបង្កគ្រោះថ្នាក់ខ្លាំងណាស់។
ជីពងទាកូនមានរសជាតិហិរ ក្តៅ គ្មានជាតិពុល អាចព្យាបាលជំងឺឈឺក្រពះ របួសដែលបង្កឡើងដោយសារតពស់ចឹក ហើមដៃជើង និងឬសដូងបាត។ លើសពីនេះទៅទៀត វាត្រូវបានគេប្រើជាថ្នាំបញ្ចុះទឹកនោម ប្រឆាំងនឹងអាការៈចង់ក្អួតចង្អោរ និងគ្រុនក្តៅថែមទៀត។
តែទោះជាយ៉ាងណា បើយោងតាមគេហទំព័រ soha បានចុះផ្សាយថា ការទទួលទានជីពងទាកូនច្រើនពេកអាចប៉ះពាល់ដល់ជីវិតផ្លូវភេទទាំងបុរសនឹងស្ត្រី ជាពិសេសសម្រាប់ស្ត្រីមានផ្ទៃពោះតែម្តង។
ដោយសារតែរសជាតិហិរ ក្តៅ និងឥទ្ធិពលនៃក្លិនហ្គាសរបស់វា ធ្វើឲ្យស្បូនរបស់ស្ត្រីមានផ្ទៃពោះមានការរំញោចកន្ទ្រាក់ខ្លាំងៗ ដែលអាចបណ្តោលឲ្យរលូតកូនបាន។ ក៏ប៉ុន្តែ សម្រាប់ការទទួលទានជីពងទាកូនក្នុងកម្រិតតិចតួចមិនបង្ករឲ្យមានគ្រោះថ្នាក់ដល់កូនក្នុងផ្ទៃពោះឡើយ។
ដោយឡែក ប្រជាជននៅតាមទីជនបទមួយចំនួន បានប្រើប្រាស់ជីពងទាកូនជាថ្នាំសម្រាប់ទម្លាក់កូន ក្នុងរយៈពេល ៥ ទៅ ៩ថ្ងៃជាប់ៗគ្នា ហើយអត្រារលូតអាចមានប្រសិទ្ធភាពដល់ទៅ ៦០ទៅ ៨០ភាគរយ។ ចំពោះវិធីធ្វើគេយកជី ៥០០ក្រាម ទាំងដើម ស្លឹក និងឬស មកលាងទឹកឲ្យស្អាត រួចបុកពូតយកទឹកប្រហែលជា ២៥០មីលីត្រ ហើយទទួលទានតែម្តងគត់មុនពេលចូលគេង ប៉ុន្តែវិធីនេះប្រើចំពោះកូនដែលទើបនឹងបង្កកំណើតដំបូងប៉ុណ្ណោះ៕
មតិយោបល់