ព័ត៌មានសុខភាព

ប្រយ័ត្នស្តាយក្រោយ! កុំគិតថាកាកតែដែលប្រើរួចគ្មានប្រយោជន៍ឲ្យសោះ

ជាទូទៅយើងគ្រប់គ្នាតែងតែមានទម្លាប់បោះចោលកាកតែចូលទៅក្នុងធុងសំរាម បន្ទាប់ពីប្រើប្រាស់រួច។ ប៉ុន្តែ កញ្ចប់តែតូចៗទាំងនោះ មានគុណតម្លៃនៅឡើយ ប្រសិនបើអ្នកចេះប្រើប្រាស់វា។ បើយោងតាមគេហទំព័រ rak sukapap បានចុះផ្សាយថា កាកតែដែលមនុស្សជាច្រើនបោះចោលរាល់ថ្ងៃ មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចព្យាបាលបញ្ហាសម្រស់មួយចំនួនបាន។ ខាងក្រោមនេះ គឺជារបៀបប្រើប្រាស់កញ្ចប់តែ សម្រាប់ព្យាបាលបញ្ហាសម្រស់ៈ

១.កាត់បន្ថយបញ្ហាហើមត្របកភ្នែក
ដើម្បីធ្វើការដោះស្រាយបញ្ហាហើមភ្នែក អ្នកគួរតែយកថង់តែក្តៅឧណ្ឌៗដាក់ពីលើត្របកភ្នែក រយៈពេលចាប់ពី៥ទៅ១០នាទី។ ប្រសិនបើអ្នកអនុវត្តមួយថ្ងៃនេះមិនបាត់ទេ ត្រូវបន្តអនុវត្តមួយថ្ងៃទៀត ប្រាដកជាបាត់។

២.បន្ថយការរលាកដោយសារតែកម្តៅថ្ងៃ
ប្រើថង់តែត្រជាក់ មកជូតសម្អាត ឬដាក់ស្អំត្រង់កន្លែងដែលត្រូវនឹងពន្លឺព្រោះអាទិត្យឲ្យបានញឹកញាប់ ព្រោះភាពត្រជាក់របស់តែអាចកាត់បន្ថយការរលាកបាន។

៣.កាត់បន្ថយបញ្ហាស្បែកស្ងួត
យកតែ២ទៅ៣កញ្ចប់តូចដែលឆុងហើយ ទៅដាក់នៅក្នុងអាងងូតទឹក ហើយងូតដូចធម្មតា ព្រោះសារធាតុប្រឆាំងអុកស៊ីតកម្មនៅក្នុងតែ អាចកាត់បន្ថយបញ្ហាស្បែកបែបនេះបាន។

៤.បំបាត់ក្លិនក្លៀក និងជើង
ប្រើតែដែលឆុងហើយ ៣ទៅ៤កញ្ចប់តូច ដាក់ចូលទៅក្នុងទឹកក្តៅឧណ្ឌៗ ហើយត្រាំយ៉ាងតិចបំផុតឲ្យបាន១៥នាទី ក្លិនខ្លួនរបស់អ្នកនឹងកាត់បន្ថយបន្តិចម្តងៗរហូតទាល់តែបាត់អស់៕

មតិយោបល់