បរទេស៖ ជាធម្មតាស្បែកក្រិនតែងតែកើតឡើងនៅតំបន់បាតដៃ និងបាតជើង ព្រោះវាជាកន្លែងដែលរងសម្ពាធខ្លាំងនៅពេលដែលអ្នកធ្វើសកម្មភាពអ្វីមួយ។ កត្តានេះហើយ ដែលធ្វើឲ្យកោសិកាស្បែកងាប់ ហើយឡើងរឹង ដើម្បីទប់ស្កាត់ការខូចខាតស្បែកបន្តទៀត។
ប៉ុន្តែឈប់ព្រួយបារម្ភទៅ វិធីបែបបុរាណមួយនេះ មិនត្រឹមតែជួយកម្ចាត់ស្បែកក្រិនប៉ុណ្ណោះទេ សូម្បីតែការឈឺចាប់ និងស្បែកស្ងួតក៏លែងកើតមានទៀតដែរ។
១. នំប៉័ង ជាមួយនឹងទឹកខ្មេះប៉ោម
ស្តាប់ទៅហាក់ដូចជាមិនគួរឲ្យជឿ ប៉ុន្តែរូបមន្តមួយនេះមានប្រសិទ្ធិភាពបំផុតក្នុងការកម្ចាត់បញ្ហាស្បែកក្រិន។
– អ្នកគ្រាន់តែត្រាំនំប៉័ងនៅក្នុងទឹកខ្មេះប៉ោម រហូតដល់ជ្រាបពេញទាំងស្រុង។
– យកនំប៉័ងដែលត្រាំងទឹកខ្មេះទៅបិទពីលើស្បែកក្រិននោះ រួចយកបង់រុំភ្ជាប់តែម្តង។
– ទុកពេញមួយយប់ រួចស្រាយចេញវិញនៅពេលព្រឹក។
– ស្បែកក្រិននឹងចាប់ផ្តើមកាត់បន្ថយ ហើយសូមអនុវត្តឡើងវិញរហូតបាត់អស់។
២. ក្រូចឆ្មា
ទឹកក្រូចឆ្មាមានជាតិអាស៊ីត ដែលអស្ចារ្យសម្រាប់កាត់បន្ថយវត្តមាននៃស្បែកក្រិន។
– យកសំលីកប្បាសទៅជ្រលក់ក្នុងទឹកក្រូចឆ្មា។
– បន្ទាប់មកយកសំលីនោះគ្រប់នៅលើស្បែកដែលមានបញ្ហា រួចរុំទុកចោលមួយយប់។
– ទឹកអាស៊ីតក្រូចឆ្មានឹងបន្ទន់ស្បែកក្រិនរបស់អ្នក ហើយវាអាចបាត់ទាំងស្រុកក្នុងកំឡុងពេលពីរទៅបីថ្ងៃ៕
មតិយោបល់