ការលើសជាតិខ្លាញ់ក្នុងរាងកាយ អាចបណ្តោលឲ្យមានបញ្ហាជាច្រើនដល់សុខភាព ហើយធ្វើឲ្យមានរូបរាងអាក្រក់មើលណាស់។ ហេតុនេះហើយទើបមនុស្សមួយចំនួនប្រឹងលេបថ្នាំសម្រកទម្ងន់ ឬបង្អត់អាហារជាដើម ដើម្បីឲ្យជាតិខ្លាញ់ឆាប់ស្រកដូចបំណង។ ទោះជាយ៉ាងណា ប្រសិនបើអ្នកមិនចង់ចំណាយប្រាក់ទិញថ្នាំសម្រកទម្ងន់ ឬប្រើវិធីបង្អត់អាហារទេនោះ អ្នកអាចប្តូរមកប្រើប្រាស់ឱថសធម្មជាតិមួយនេះវិញ។
ធាតុផ្សំៈ
- ទឹកឃ្មុំ ១ស្លាបព្រាបាយ
- ទឹកខ្មេះប៉ោម២ស្លាបព្រាកាហ្វេ (apple cider vinegar)
- ទឹកក្រូចថ្លុង ១ពែង
ការរៀបចំៈ
- លាយធាតុផ្សំទាំងអស់បញ្ចូលគ្នាឲ្យក្លាយទៅជាល្បាយតែមួយ។
- អ្នកអាចទទួលទានមុនពេលញ៉ាំអាហារ (មុនពេលអាហារពេលព្រឹក ថ្ងៃត្រង់ ឬល្ងាចក៏បានដែរ)។
អនុវត្តល្បាយនេះជាប្រចាំ អ្នកនឹងទទួលបានលទ្ធផលបណ្តើរៗក្នុងរយៈពេល១ខែ។ ប៉ុន្តែ អ្នកត្រូវជៀសវាងការទទួលទានអាហារដែលសម្បូរជាតិខ្លាញ់ និងធ្វើលំហាត់ប្រាណជាប្រចាំ ផងដែរ៕
មតិយោបល់