បរទេស: ស្ត្រីគ្រប់រូប រមែងប៉ងប្រាថ្នា ស្បែកស្រស់ស្អាត ទន់រលើបរលោង និងប្រាកដជាគ្មាននារីណាម្នាក់ ចង់ឃើញសភាពសម្រស់ស្បែករបស់ខ្លួន មានពណ៌ស្រអាប់ ឬជ្រីវជ្រួញ មើលទៅមិនទាក់ទាញមន្តស្នេហ៍ នោះឡើយ។ យោងតាមគេហទំព័រសុខភាពអន្តរជាតិ ចុះផ្សាយថ្ងៃទី៣០ ឧសភា ២០១៦ នេះ។
នៅក្នុងថ្ងៃនេះ Post News សូមពាំនាំមកជូន នូវរូបមន្តងាយៗ ប៉ុន្តែមានប្រសិទ្ធភាពខ្ពស់ មកផ្ញើជូន ដើម្បីឱ្យស្ត្រីទាំងទាយសាកល្បងមើរ ធានាថា អ្នកនាងនឹងមានស្បែកស្រស់ស្អាតឡើង ស្ទើរមិនគួរឱ្យជឿ ដូចខាងក្រោម៖
១. ផលិតម៉ាសស្បែកមុនធម្មជាតិ ជាមួយផ្លែប៉ោម និងទឹកដោះគោ: ត្រូវការផ្លែប៉ោម ត្រឹមតែមួយចំហៀង (1/2) ប៉ុណ្ណោះ មកដំឱ្យម៉ដ្ឋទាំងសំបក រួចចាក់ទឹកដោះគោដាក់លាយបញ្ចូលគ្នា ច្របល់ឱ្យសព្វចូលគ្នា ស្ទើរល្បាយស្មើសាច់ បន្ទាន់មក យកបំពកលើស្បែកមុខ ទុកចោល ២០នាទី ហើយលាងសម្អាតចេញ ដោយទឹកក្តៅឧណ្ហៗ ដែលឥទ្ធិពល នៃជាតិទឹកដោះគោ និងផ្លែប៉ោម បានផ្តល់សំណើមត្រជាក់នោះ នឹងជួយជំនួយឱ្យស្បែករបស់សុភាពនារីយើង ភ្លឺសស្អាតរលើបរលោង កើនបន្តិចម្តងៗ ជាប្រចាំថ្ងៃ។
២. ផលិតម៉ាសស្បែកមុនធម្មជាតិ ជាមួយផ្លែប៉ោម និងទឹកឃ្មុំសុទ្ធ: ជម្រើសម្យ៉ាងទៀត នៃរូបមន្តស្រដៀងគ្នា ប៉ុន្តែមានប្រសិទ្ធភាពមិនចាញ់គ្នានោះ គឺត្រូវយកផ្លែប៉ោមពាក់កណ្តាលផ្លែ (1/2) ប៉ុណ្ណោះ មកចិញ្ច្រាំឱ្យម៉ដ្ឋ (ដូចរូបមន្តខាងលើ) រួចយកមកច្របល់ ជាមួយនឹងទឹកឃ្មុំ ដាក់លាយបញ្ចូលគ្នា ច្របល់ឱ្យសព្វចូលគ្នា ស្ទើរល្បាយស្មើសាច់ បន្ទាន់មក យកបំពកលើស្បែកមុខ ទុកចោល ២០នាទី ហើយលាងសម្អាតចេញ ដោយទឹកក្តៅឧណ្ហៗ ក៏នឹងជួយឱ្យស្បែកមុខស្រស់ស្អាត ទៀតផង។
គួរបញ្ជាក់ថា រូបមន្តខាងលើនេះ នឹងបង្ហាញប្រសិទ្ធភាព ក្នុងកំឡុងរយៈពេល ១ខែ ប្រសិនបើអ្នកនាង ឬសុភាពស្ត្រីយើង ព្យាយាមអនុវត្តន៍ ឱ្យបានត្រឹមត្រូវតាមក្បួនខ្នាត យ៉ាងហោចណាស់ ២-៣ដង ក្នុងមួយសប្តាហ៍។ ដូច្នេះ នឹងឃើញការផ្លាស់ប្តូររបស់ស្បែក ស្រស់ស្អាតឡើងតាមលំដាប់ ជាទីគាប់ចិត្តមិនខាន៕
មតិយោបល់