ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ACU ចាប់ខ្លួនមេធាវីម្នាក់ នៅក្នុងស្តាតអូឡាំពិកមុននេះ

ភ្នំពេញៈ មេធាវីម្នាក់ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) អះអាងថា បានចាប់ខ្លួននៅមុននេះបន្តិច នៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ទល់មុខសាលាដំបូងរាជធានីភ្នំពេញ ប៉ុន្តែអង្គភាពមួយនេះ មិនបានបញ្ជាក់ពីដំណើររឿងនេះឡើយ។

ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានប្រាប់សារព័ត៌មាន Post News នៅមុននេះបន្តិចថា “ពិតជាមានការចាប់ខ្លួនមេធាវីម្នាក់មែន នៅក្នុងស្តាតអូឡាំពិក ប៉ុន្តែយើងមិនអាចនិយាយបានទេថា ពាក់ព័ន្ធនឹងករណីអ្វី”

បើតាម លោក ឱម យ៉ិនទៀត បានបញ្ជាក់ថា “ពិតជាពាក់ព័ន្ធនឹងករណីពុករលួយហើយ ពីព្រោះអង្គភាពប្រឆាំងអំពើពុករលួយ ចាប់វាលឿនពេក នៅពេលដែលយើងប្រាប់សំណុំរឿង និងឈ្មោះ”។ ការលើកឡើងបែបនេះ គ្រាដែល Post News សួរថា មេធាវីនោះឈ្មោះអ្វី? ពាក់ព័ន្ធបទល្មើសអ្វី?៕

1408492370fn

មតិយោបល់