ព័ត៌មានសុខភាព

កើតជំងឺអ៊ុតស្វាយ ពេលមានផ្ទៃពោះ ទារកអាចប្រឈមនឹងគ្រោះថ្នាក់អ្វីខ្លះ?

ជំងឺអ៊ុតស្វាយ ត្រូវបានសង្កេតឃើញកើតមានចំពោះកុមារច្រើនជាងគេ ហើយម្រាប់មនុស្សពេញវ័យវិញ ហាក់ដូចជាមិនប្រឈមនោះទេ។ ក៏ប៉ុន្តែ ប្រសិនបើវាកើតចំពោះស្ត្រីមានផ្ទៃពោះវិញ អាចមានផលវិបាកធ្ងន់ធ្ងរទាំងម្តាយ និងកូន។

ជាពិសេសសប្តាហ៍ទី ៨ ដល់ទី ១២នៃត្រីមាសទី១ ហានិភ័យនៃភាពមិនប្រក្រតីពីកំណើតមាន ០,៤ភាគរយ។ ការបង្ហាញរោគសញ្ញាទូទៅបំផុតនៃជំងឺអ៊ុតស្វាយ ពីកំណើត គឺមានស្លាកស្នាមនៅលើស្បែកទារក ពេលកើតមកភ្លាម។ ភាពមិនប្រក្រតីផ្សេងទៀតរួមមាន កើតជំងឺឈឺក្បាល វិលកចរិក ភ្នែកឡើង ទម្ងន់ស្រាល និងខ្លីអវយវៈ ។

ប្រសិនបើករណីធ្ងន់ធ្ងរ វាអាចបណ្តោលឲ្យរលូតកូន ឬកូនស្លាប់ក្នុងផ្ទៃ។ នៅត្រីមាសទី២ ជាពិសសេសក្នុងអំឡុងពេលសប្តាហ៍ទី ១៣ដល់ ទី២០ នៃការមានផ្ទៃពោះ ហានិភ័យពិការភាពពីកំណើតមាន ២ភាគរយ។ តែបន្ទាប់ពីសប្តាហ៍ទី ២០នៃការមានផ្ទៃពោះ ស្ទើរតែមិនមានឥទ្ធិពលលើការមានផ្ទៃពោះឡើយ។

ទោះជាយ៉ាងណា ដើម្បីបង្ការជំងឺអ៊ុតស្វាយ មានតែពិភាក្សាជាមួយគ្រូពេទ្យ ឬទទួលវ៉ាក់សាំងការពារមុនពេលមានផ្ទៃពោះ។ ដូច្នេះ ប្រសិនបើក្នុងពេលមានផ្ទៃពោះ ស្ត្រីមានអង់ទីករប្រឆាំងនឹងជំងឺគ្រប់គ្រាន់ហើយ មិនចាំបាច់ព្រួបារម្ភអំពីផលវិបាកនៃជំងឺអ៊ុតស្វាយចំពោះខ្លួនឯង និងទារកទៀតឡើយ៕

ដកស្រង់ពី៖ soha

មតិយោបល់