ការស្រាវជ្រាវចុងក្រោយបានបង្ហាញថា មនុស្សពេញវ័យដែលថើបទារកតូចៗ អាចបង្កើនហានិភ័យឆ្លងជំងឺផ្សេងៗ ដោយសារតែបាក់តេរីអាចផ្ទេរតាមរយៈទឹកមាត់។
ការស្ទង់មតិ ទៅលើអ្នកម្តាយ ចំនួន៣១៣នាក់ បានរកឃើញថា ដោយសារតែសេចក្តីស្រឡាញ់ ពួកគេមិនត្រឹមថើបមាត់របស់ទារកនោះទេ គឺថែមទាំងបានប្រើប្រាស់ស្លាបព្រាបាយរួមគ្នា ទៀតផង នៅពេលញ៉ាំអាហារ។ ទោះជាយ៉ាងណាគ្រូពេទ្យ បានធ្វើការព្រមានចំពោះទ្វើបែបនេះ ព្រោះវាអាចគំរាមកំហែងដល់សុខភាពទារកខ្លាំងបំផុត។
លោក Michael Chong ដែលជាវេជ្ជបណ្ឌិតផ្នែកទន្តពេទ្យ បានផ្តល់ដំបូលន្មានថា ឪពុកម្តាយ មិនគួរផ្តុំអាហារ ឬទំពារអាហារឲ្យម៉ត់ ទើបបញ្ចុកទារកនោះទេ ព្រោះវាអាចបណ្តោលឲ្យបាក់តេរីនៅក្នុងមាត់ ដោយមកតាមអាហារ ហើយបង្កគ្រោះថ្នាក់ដល់សុខភាពទារក។
ជាក់ស្តែង ត្រឹមតែការថើបមាត់ នារីវ័យ ១៨ឆ្នាំម្នាក់នៅសហរដ្ឋអាមេរិក បានចម្លងជំងឺរលាកស្រោមខួរ មកឲ្យលើទារក។ ទារកដែលទើបនឹងកើតនោះ មានសុខភាពល្អធម្មតា ក៏ប៉ុន្តែគ្រាន់តែមួយសប្តាហ៍បន្ទាប់ ទារកនោះចាប់ផ្តើមធ្លាក់ខ្លួនឈឺ ហើយត្រូវការព្យាបាលជាន្ទាន់។
ហេតុនេះហើយ ឪពុកម្តាយគ្រប់រូបមិនគួរធ្វើសកម្មភាពថើប ប្រើស្លាបព្រារួមគ្នា ផ្លុំ ឬទំពារអាហារ បញ្ចុកទារកនោះទេ ព្រោះអ្នកមិនដឹងថា ខ្លួនឯងកំពុងតែផ្ទុកជំងឺអ្វីខ្លះឡើយ៕
ដកស្រង់ពី៖ soha
មតិយោបល់