ព័ត៌មានសុខភាព

អនុវត្ត៣ចំណុចនេះនៅពេលព្រឹកបាន ល្អប្រសើរជាងការប្រើថ្នាំយ៉ិនស៊ិនទៅទៀត

ទម្លាប់ក្នុងការរស់នៅប្រចាំថ្ងៃ ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់មនុស្សម្នាក់ៗ ព្រោះវាពាក់ព័ន្ធជាមួយនឹងបញ្ហាសុខភាព។ ប្រសិនបើអ្នកមានទម្លាប់រស់នៅល្អ អ្នកនឹងទទួលបានសុខភាពល្អ ក៏ប៉ុន្តែប្រសិនបើអ្នកទម្លាប់រស់នៅមិនល្អវិញនោះ អ្នកនឹងទទួលបានសុខភាពអាក្រក់មកវិញ។ ខាងក្រោមនេះ គឺជាទម្លាប់៣ចំណុចដែលអ្នកគួរតែអនុវត្តឲ្យបានជារៀងរាល់ព្រឹក៖

១.បន្ទោរបង់
នៅពេលព្រឹកព្រលឹមចាប់ពីម៉ោង ៥ទៅម៉ោង៧ គឺជាពេលវេលាដែលល្អបំផុតក្នុងការបញ្ចេញចោល។ ប្រសិនបើអ្នកមិនបានបញ្ចេញចោលនៅពេលព្រឹកទេ ពោះវៀនធំនឹងមានដំណើរការមិនបានត្រឹមត្រូវ ហើយជាតិពុលចាប់ផ្តើមកកុញនៅក្នុងខ្លួន ដែលបណ្តោលឲ្យកើតមានបញ្ហាទល់លាមក និងជំងឺផ្សេងៗ។

២.ហាត់ប្រាណ ៣០នាទី
ទម្លាប់ហាត់ប្រាណនៅពេលព្រឹកជាប្រចាំ អាចជួយបង្កើនអុកស៊ីសែនក្នុងរាងកាយ ដែលធ្វើឲ្យប្រព័ន្ធភាពស៊ាំកាន់តែមានភាពរឹងមាំ។ អ្នកអាចធ្វើលំហាត់ប្រាណ ដោយការដើរ ឬរត់យឺតៗ យ៉ាងតិច ៣០នាទី ដើម្បីបង្ការជំងឺបេះដូង ទឹកនោមផ្អែម ជំងឺពុកឆ្អឹង ភាពធាត់ និងធ្លាក់ទឹកចិត្ត។

៣.ការទទួលទានរបបអាហារ
នៅចន្លោះម៉ោង ៧ដល់ម៉ោង៩ គឺជាពេលវេលាដែលល្អបំផុតក្នុងការញ៉ាំអាហារ និងងាយស្រួលដល់ប្រព័ន្ធរំលាយអាហារដំណើរការរំលាយផងដែរ។ ប៉ុន្តែអ្វីដែលអ្នកគួរតែយកចិត្តទុកដាក់នោះ គឺជៀសវាងអាហារដែលសម្បូរជាតិខ្លាញ់ ព្រោះវាអាចធ្វើឲ្យអ្នកងាយនឹងក្លាយទៅជាមនុស្សធាត់ និងកើតជំងឺផ្សេងៗដោយមិនដឹងខ្លួន៕

ប្រភពៈ soha

មតិយោបល់