ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជំងឺបេះដូង បានក្លាយទៅជាជំងឺដ៏គួរឲ្យបារម្ភបំផុត សម្រាប់មនុស្សទូទៅ។ ដោយសារតែកត្តារស់នៅ ហើយជាពិសេសការទទួលទានចំណីអាហារប្រចាំថ្ងៃ បានបង្កឲ្យមនុស្សសម័យនេះងាយនឹងកើតជំងឺបេះដូងបំផុត។
បើយោតាមគេទំព័រ naturalmedicinebox បានចុះផ្សាយថា ប្រសិនបើអ្នកជាប់រវល់ខ្លាំងគ្មានពេលទៅជួបគ្រូពេទ្យ លោកអ្នកក៏អាចធ្វើតេស្តរកមើលជំងឺបេះដូងដោយខ្លួនឯងបានដែរ។
ខាងក្រោមនេះ ជារបៀបធ្វើការសាកល្បងរកមើលជំងឺបេះដូងដោយខ្លួនឯង ដែលអ្នកជំនាញ សហរដ្ឋអាមេរិក បានណែនាំ៖
វិធីទី១
– អង្គុយបញ្ឈរខ្លួនឲ្យត្រង់ លើកន្លែងដែលមានផ្ទៃរាប
– សណ្តូកជើងទាំង២ ទៅមុខឲ្យត្រង់ ហើយព្យាយាមយកម្រាមដៃទៅប៉ះម្រាមជើង
វិធីទី២
– ឈរឲ្យត្រង់ខ្លួន ហើយព្យាយាមឱនចុះក្រោម ដោយយកម្រាមដៃទៅប៉ះម្រាមជើង។
ប្រសិនបើការធ្វើត្រាប់តាមវិធីខាងលើនេះ ១ ទៅ ២នាទីហើយ អ្នកមានអារម្មណ៍ធម្មតាមានន័យថា លោកអ្នកមានសុខភាពល្អ។ ផ្ទុយទៅវិញ ប្រសិនបើធ្វើបែបនេះហើយ អ្នកមានអារម្មណ៍មិនស្រួលខ្លួន វិលមុខ ជាពិសេសចង្វាក់បេះដូងលោតញាប់ជាងមុន មានន័យថា អ្នកមានបញ្ហាបេះដូងហើយ។ ដូច្នេះ សូមលោកអ្នកទៅមន្ទីរពេទ្យពិនិត្យធ្វើតេស្តសុខភាពឲ្យបានត្រឹមត្រូវ៕
មតិយោបល់