ខ្ទឹមក្រហម គឺជាបន្លែមួយប្រភេទដែលសម្បូរទៅដោយសារធាតុ ប៉ូតាស្យូម ម៉ាញេស្យូម ផូស្វ័រ និងវីតាមីនC ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការកែសម្ជស្ស ហើយវាក៏ត្រូវបានគេប្រើសម្រាប់ផ្នែកវេជ្ជសាស្ត្រផងដែរ។ លើសពីនេះទៅទៀត ខ្ទឹមក្រហម ត្រូវបានគេរកឃើញថា មានសមត្ថភាពអាចព្យាបាលស្លាកស្នាមដែលបន្សល់ទុកពីការត្រូវរបួស និងបង្កើនស្បែកឲ្យមានសុខភាពល្អ។
ធាតុផ្សំ៖
- ខ្ទឹមក្រហម ២មើម(ចិញ្ជ្រាំឲ្យម៉ត់)
- អំបិល ៣ក្រាម
- សាប៊ូដុំសម្រាប់ដុសខ្លួន ១០ក្រាម(កិនបំបែកឲ្យម៉ត់)
- ទឹកកន្លះកែវ
របៀបអនុវត្ត៖
១.លាយទាំងផ្សំនេះបញ្ចូលគ្នា ហើយកូរឲ្យរលាយក្លាយទៅជាល្បាយតែមួយ។
២.ទុករយៈពេល ១៥នាទី ទើបប្រើស្បៃត្រងយកកាកចេញ។
៣.បន្ទាប់មកអ្នកត្រូវអនុវត្តនៅលើតំបន់ដែលទទួលរងនូវផលប៉ះពាល់មួយថ្ងៃពីរដង។
៤.អ្នកត្រូវព្យាយាមអនុវត្តឲ្យបានទៀងទាត់ លទ្ធផលនឹងឃើញបណ្តើរៗរយៈពេល ៦ទៅ៨សប្តាហ៍។
៥.ចំពោះល្បាយដែលនៅសល់ សូមច្រកចូលទៅក្នុងក្រឡកែវមួយ ហើយរក្សាទុកនៅកន្លែត្រជាក់។
ចំណាំៈ នៅពេលអនុវត្តលើកដំបូងអ្នកត្រូវប្រើប្រាស់បរិមាណតិចតួចបានហើយ ដើម្បីឲ្យប្រាដកថា ស្បែករបស់អ្នកមានប្រតិកម្មឬក៏អត់។ ប្រសិនបើមានការឈឺចាប់ ឬរលាកស្បែក អ្នកគួរតែរកវិធីផ្សេង ព្រោះវិធីមួយនេះមិនត្រូវជាមួយនឹងស្បែករបស់អ្នកឡើយ។ មិនតែប៉ុណ្ណោះបន្ទាប់ពីប្រើប្រាស់រួច អ្នកគួរតែផ្តល់សំណើមដល់ស្បែកដោយប្រើប្រេងដូង ឬប្រេងអូលីវ៕
ប្រភពៈ myfitmagazine
មតិយោបល់