ព័ត៌មានសុខភាព

១២សញ្ញាបញ្ជាក់យ៉ាងច្បាស់ថា អ្នកលើសជាតិស្ករក្នុងឈាម

បរទេសៈ ការទទួលទានជាតិស្ករតាមរយៈរបបអាហារ គឺជាមូលហេតុដ៏ធំបំផុតដែលធ្វើឲ្យកម្រិតជាតិស្ករក្នុងឈាមកើនឡើង។ ជាតិស្ករត្រូវបានចែកចាយទៅគ្រប់កោសិកាទាំងអស់នៅក្នុងរាងកាយ និងផ្តល់មកនូវសារធាតុចិញ្ចឹមសំខាន់ៗក្នុងកម្រិតមួយដែលត្រឹមត្រូវ។ តែទោះជាយ៉ាងណា នៅពេលដែលកម្រិតជាតិស្ករឡើងខ្ពស់ពេក អាចធ្វើឲ្យខូចខាតធ្ងន់ធ្ងរដល់តម្រងនោម, សរសៃឈាម, សរសៃប្រសាទ និងភ្នែក។

ជាពិសេសអាហារកែច្នៃ និងសិប្បនិម្មិត ងាយនឹងធ្វើឲ្យមនុស្សជាច្រើនទទួលរងនូវបញ្ហាជាតិស្ករក្នុងឈាមឡើងខ្ពស់។ ដូច្នេះដើម្បីការពារខ្លួនកុំឲ្យក្លាយជាទាសករនៃជំងឺលើសជាតិស្ករក្នុងឈាម អ្នកត្រូវប្រញាប់ទៅជួបគ្រូពេទ្យភ្លាម ប្រសិនបើឃើញរោគសញ្ញាទាំងអស់នេះ។

សញ្ញានៃការលើសកម្រិតជាតិស្ករក្នុងឈាម៖

– នោមញឹកនៅពេលយប់
– ស្រវាំងភ្នែក
– មាត់ស្ងួត
– មានជំងឺងាប់លិង្គ
– របួសមិនងាយជា
– ចេះតែមានបញ្ហាក្រពះ
– អស់កម្លាំងទៀងទាត់ ឬអស់កម្លាំងខ្លាំង
– ស្រេចទឹកខ្លាំងខុសធម្មតា
– ស្បែកស្ងួត និងរមាស់
– ឃ្លានរហូត
– ឡើងជាតិខ្លាញ់ច្រើននៅលើក្បាលពោះ
– មានបញ្ហាសរសៃប្រសាទ

ប្រសិនបើអ្នកមានរោគសញ្ញាទាំងនេះ គួរតែប្រឹក្សាជាមួយនឹងអ្នកជំនាញដើម្បីទទួលបានដំណោះស្រាយដែលសមស្រប៕

blood-sugar-high

មតិយោបល់