ភ្នំពេញៈ រថយន្តកូរ៉េដឹកទឹកកក១គ្រឿង បានក្រឡាប់ផ្ងារជើងម្ខាង ខណៈពេលកំពុងបើកបរធ្វើដំណើរតាមផ្លូវ ដោយសារតែកង់ក្រោយរថយន្តមានបញ្ហា ទើបបណ្តាលឲ្យរថយន្តក្រឡាប់ចាក់ទឹកកក ពេញថ្នល់ តែមិនបង្កឲ្យមានមនុស្សរងរបួសនោះឡើយ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៥០នាទីយប់ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៧ តាមបណ្តោយមហា វិថីសហព័ន្ធរុស្ស៊ី ចំណុចមុខក្រសួងការងារ ស្ថិតក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តកូរ៉េដឹកទឹកកក១គ្រឿង ពណ៌ខៀវ ដែលមានពាក់ស្លាកលេខភ្នំពេញ2B-8545 បានធ្វើដំណើរតាមបណ្តោយមហាវិថី សហព័ន្ធរុស្ស៊ីក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនល្មម ខណៈពេលមកដល់កន្លែងកើតហេតុខាងលើ ចំណុចមុខក្រសួងការងារ ដោយរថយន្តមានបញ្ហាដាច់កង់ខាងក្រោយ បណ្តាលឲ្យរថយន្តក្រឡាប់ផ្ងារជើងម្ខាង ចាក់ទឹកកកមកពេញថ្នល់តែម្តង ប៉ុន្តែសំណាងល្អមិនបង្កឲ្យមានមនុស្សរងរបួសនោះឡើយ ខូចខាតតែរថយន្តប៉ុណ្ណោះ។
ក្រោយពេលកើតហេតុ ដោយសាររថយន្តមិនបង្កគ្រោះថ្នាក់ដល់អ្នកដ៏ទៃ រឺក៏ប៉ះពាល់ដល់សម្បត្តិរដ្ឋ សមត្ថកិច្ចបានឲ្យ ម្ចាស់រថយន្ត ហៅរថយន្តស្ទូច មកធ្វើការស្ទូចរថយន្តយកទៅជួលជុសដោយខ្លួនឯង៕
មតិយោបល់