ព័ត៌មានសុខភាព

ងាយយ៉ាងនេះ! ប្រេងដូងអាចកម្ចាត់ស្នាមជ្រួញពូកែបំផុត

ប្រេដូង ត្រូវបានគេចាត់ទុកជាឱសថមួយប្រភេទដែលអាចព្យាបាលជំងឺបានច្រើនមុខ រួមទាំងបញ្ហាសម្រស់ផងដែរ ព្រោះវាសម្បូទៅដោយសារធាតុចិញ្ចឹមសំខាន់ៗដូចជា រ៉ែ វីតាមីន ខ្លាញ់ឆ្អែត… ជាពិសេសសារធាតុប្រឆាំងអុកស៊ីតកម្ម។

បើយោងតាមគេទំព័រ rak sukapap បានចុះផ្សាយថា ប្រេងដូង មានសមត្ថភាពអាចការពារស្បែកមិនឲ្យមានបញ្ហាដោយសារតែពន្លឺព្រះអាទិត្យ ជួយផ្តល់សំណើមដល់ស្បែក និងកាត់បន្ថយស្នាមជ្រីវជ្រួញ យ៉ាងពូកែបំផុត។

របៀបប្រើប្រាស់ប្រេងដូងដើម្បីកម្ចាត់ស្នាមជ្រួញ
១.ដំបូងអ្នកត្រូវយកសំឡី ទៅជ្រល់នៅក្នុងប្រេងដូងឲ្យសើម។
២.បន្ទាប់មកយកសំឡីបិតពីលើកន្លែងដែលមានស្នាមជ្រួញ៣០នាទី ដោយមិនចាំបាច់លាងសម្អាតចេញឡើយ។
៣.ក្នុងមួយថ្ងៃ ត្រូវអនុវត្តឲ្យបានម្តងជារៀងរាល់ពេលល្ងាច។

ប្រសិនបើអ្នកព្យាបាលអនុវត្តវិធីនេះជាទៀងទាត់ ផ្ទៃមុខរបស់អ្នកនឹងប្រែជាគ្មានស្នាមជ្រួញ ហើយស្រស់ស្អាតជាងមុនថែមទៀត៕

មតិយោបល់