ព័ត៌មានសុខភាព

កត្តាដែលធ្វើឲ្យមនុស្សស្រីហើម ក្នុងកំឡុងពេលមានគភ៌

នៅក្នុងដំណាក់កាលមានផ្ទៃពោះ រាងកាយនឹងផលិតជាតិទឹក ព្រមទាំងឈាមបន្ថែមទៀត ធ្វើផ្នែកមួយចំនួនមានអាការៈហើម។ ការប៉ាន់ស្មានមួយចំនួនបាននិយាយថា ការផលិតសារធាតុរាវច្រើនជាងធម្មតា ៥០% គ្រាន់តែបំពេញតម្រូវការនៃការមានផ្ទៃពោះប៉ុណ្ណោះ។

ខណៈដែលរាងកាយត្រូវការរីកមាឌបន្តិច ដើម្បីសម្រួលដល់ការលូតលាស់របស់ទារក ហើយសារធាតុរាវដែលបញ្ចេញបន្ថែមទៀត ដើម្បីធ្វើឲ្យរាងកាយទន់ និងរក្សាភាពយឺត។

ដូចគ្នានេះផងដែរ សារធាតុរាវដើរតួនាទីយ៉ាងសំខាន់ក្នុងការរំអិលជាលិកា និងសន្លាក់ ដើម្បីបន្ធួរបន្ថយដំណើរការនៃការមានផ្ទៃពោះ។ តាមពិតវត្ថុរាវទាំងនោះ គឺជាដើមហេតុដែលធ្វើឲ្យអ្នកឡើងទម្ងន់ពេលមានផ្ទៃពោះ។
ការហើមផ្នែកមួយចំនួនរបស់អ្នកម្តាយក្នុងអំឡុងពេលមានផ្ទៃពោះ ភាគច្រើនកើតឡើងនៅត្រីមាសទី ៣ ឬក៏ខែទី ៥។

ជើង
អាការៈហើមជើង គឺជារឿងទូទៅបំផុតដែលកើតមានឡើងចំពោះស្ត្រីមានផ្ទៃពោះមួយចំនួន។

បបូរមាត់
កុំមានការភ្ញាក់ផ្អើល ប្រសិនបើការហើមបបូរមាត់កើតឡើងនៅពេលព្រឹក។ តែបើសិនជាអ្នកមានការឈឺចាប់កុំបារម្ភពេកអ៊ី អ្នកត្រូវទៅជួបជាមួយនឹងគ្រូពេទ្យ។

សុដន់
សុដន់ហើម និងតឹងជារឿងធម្មតា ដែលកើតឡើងស្ទើរតែគ្រប់ស្ត្រីមានផ្ទៃពោះទាំងអស់។ នៅក្នុងរយៈពេល ១០ ទៅ ១៥ថ្ងៃ ក្រោយពេលមានផ្ទៃពោះ សុដន់អាចចាប់ផ្តើមហើម និងអាចបង្កើនទំហំ។ វានឹងត្រឡប់ទៅរកភាពដើមវិញ ក្នុងដំណាក់កាលបំបៅដោះកូន។

ច្រមុះ
ចំពោះស្ត្រីមួយចំនួន សសៃឈាមច្រមុះអាចចាប់ផ្តើមហើម ក្នុងពេលមានផ្ទៃពោះ។ ប្រសិនបើមានការហូរឈាមតាមច្រមុះ ឬហើម អ្នកគ្រាន់តែស្អំជាមួយនឹងទឹកកកជាការស្រេច។

កជើង
ការហើមកជើង អាចកើតឡើងក្នុងពេលអ្នកមានផ្ទៃពោះបានពីរទៅបីត្រីមាស។ នេះដោយសារតែសារធាតុរាវនៅខាងក្នុងអាចបង្កើតជាជាលិកា ហើយអាចបណ្តោលឲ្យហើម។

មុខ
នៅថ្ងៃខ្លះ អ្នកអាចមានការភ្ញាក់ផ្អើលពេលដែលឃើញមុខរបស់ខ្លួនហើម ប៉ុន្តែអ្នកមិនចាំបាច់ទៅជួបគ្រូពេទ្យនោះទេ លុះត្រាតែមានការឈឺចាប់។

អញ្ចាញធ្មេញ
ការសិក្សាបានអះអាងថា ជំងឺហើមអញ្ចាញធ្មេញអាចបណ្តោលមកពីការរលាកអញ្ចាញ ធ្វើឲ្យមាត់ហើម។ ដំណាក់កាលខ្លះ អាចមានការឈឺចាប់, រង្គើធ្មេញ, ហូរឈាមតាមអញ្ចាញ។ ដូច្នេះ អ្នកអាចពិគ្រោះយាបល់អំពីបញ្ហានេះជាមួយនឹងទន្តពេទ្យបាន។

សសៃ
ចំពោះស្ត្រីមួយចំនួន សសៃខៀវអាចបង្ហាញឡើងនៅលើស្បែក។ នេះដោយសារតែការហើមសសៃ ប៉ុន្តែវាកើតឡើងក្នុងករណីកម្រណាស់៕

Pregnancy-Swelling

មតិយោបល់