ព័ត៌មានសុខភាព

៥ចំណុចហាមធ្វើមុនពេលចូលគេងឲ្យសោះ ប្រយ័ត្នមានគ្រោះថ្នាក់

អ្នកណាៗក៏ចង់មានសុខភាពល្អ ហើយរស់នៅបានយូរអង្វែងដែរ ក៏ប៉ុន្តែបំណងប្រាថ្នាមួយនេះកម្រមានអ្នកទទួលបានណាស់ ដោយសារតែទម្លាប់រស់នៅមិនល្អ។ បើយោងតាមគេហទំព័រ rak sukapap បានចុះផ្សាយថា ទម្លាប់មួយចំនួនដែលអ្នកធ្វើរាល់មុនពេលចូលគេងអាចប៉ះពាល់ដល់គុណភាពនៃការគេង ហើយអាចមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាពថែមទៀត។ ខាងក្រោមនេះ គឺជាទង្វើមួយចំនួនដែលអ្នកគួរតែជៀសវាងមុនពេលចូលគេង៖

លេងទូរសព្ទដៃមុនពេលចូលគេង
មនុស្សភាគច្រើនតែងតែទម្លាប់ ផ្ញើរសារ និយាយ ឆែកមើលអ៊ីម៉ែល លេងហ្វេសប៊ុក លេងហ្គេម ឬដាក់ទូរសព្ទដៃនៅក្បែរខ្លួន មុនពេលគេង។ ប៉ុន្តែអ្នកត្រូវតែដឹងថា ពន្លឺពណ៌ខៀវរបស់ទូរសព្ទអាចបណ្តោលឲ្យអ្នកគេងមិនលក់ ហើយរលកវិទ្យុសកម្មដែលភាយចេញពីទូរសព្ទដៃទៀតសោធ អាចបំផ្លាញ់ខួរក្បាលធ្ងន់ធ្ងរ ប្រសិនបើអ្នកមិនព្រមដាក់វាឲ្យឆ្ងាយពីខ្លួន ឬមិនព្រមបិទចោល។

ខ្ជិលលាងសម្អាតគ្រឿងសម្អាងនៅលើផ្ទៃមុខ
ប្រសិនបើអ្នកមិនបានធ្វើការសម្អាតគ្រឿងសម្អាងនៅលើផ្ទៃមុខឲ្យត្រឹមត្រូវនោះទេ វានឹងបង្កឲ្យខូចស្បែកក្នុងរយ:ពេលវែង។ ព្រោះស្បែកក៏ត្រូវការពេលវេលាសម្រាក និងការថែទាំយ៉ាងម៉ត់ចត់បំផុត។

អានសៀវភៅច្រើនពេក
ការអានសៀវភៅច្រើនមុនពេលចូលគេងច្រើនពេក អាចធ្វើឲ្យខួរក្បាលត្រូវធ្វើការធ្ងន់ ហើយធ្វើឲ្យអ្នកឧស្សាហ៍ភ្ញាក់ដឹងខ្លួនគេងមិនបានឆ្អែតឡើយ។ ទង្វើមួយនេះក៏អាច ធ្វើឲ្យខួរក្បាលរងនូវផលប៉ះពាល់ដែរ ព្រោះវាមិនបានសម្រាកគ្រប់គ្រាន់។

ញ៉ាំភ្លាមគេងភ្លាម

ការឆាប់ចូលគេងបន្ទាប់ញ៉ាំអាហាររួចភ្លាម អាចបណ្តោលឲ្យក្រពះលំបាក់ធ្វើការរំលាយអាហារ ដែលបង្កមានអាការហើមពោះ ឬខូចប្រព័ន្ធរំលាយអាហារ ប្រសិនបើអ្នកទម្លាប់បែបនេះញយដងពេក។ ពេលវេលាចូលគេងដែលល្អបំផុត គឺរយ:ពេល ២ទៅ៣ម៉ោង បន្ទាប់ពីញ៉ាំអាហារពេលល្ងាចរួច។

គេងមិនដោះអាវក្នុងចេញ
អ្នកគួរតែឈប់ទម្លាប់គេងដោយមិនដោះអាវក្នុងទៀតទៅ ព្រោះការស្រាវជ្រាវបានរកឃើញថា ការពាក់អាវក្នុងលើសពី ១២ម៉ោងក្នុងមួយថ្ងៃ អាចបង្កើនហានិភ័យនៃជំងឺមហារីកសុដន់។ ដូច្នេះ ប្រសិនបើអ្នកមិនចង់កើតមានជំងឺដ៏កាចសាហាវមួយនេះ គួរតែផ្លាស់ប្តូរទម្លាប់មួយនេះចោលទៅ៕

មតិយោបល់