ព័ត៌មានសុខភាព

ទម្លាប់អាក្រក់៣ចំណុចធ្វើឲ្យអ្នកកើតជំងឺរោគស្ត្រី ទោះអត់រួមភេទក៏ដោយ

រោគស្ត្រី គឺជាជំងឺមួយប្រភេទដែលមិនត្រឹមតែប៉ះពាល់ដល់សុខភាពទូទៅប៉ុណ្ណោះទេ សូម្បីតែការបន្តពូជក៏អាចប៉ះពាល់ផងដែរ។ មនុស្សភាគច្រើនយល់ថា ជំងឺនេះកើតឡើងដោយសារតែការរួមភេទ ប៉ុន្តែក្រៅពីការរួមភេទ នៅមានទម្លាប់អាក្រក់ប្រចាំថ្ងៃមួយចំនួនទៀត ក៏អាចធ្វើឲ្យស្ត្រី កើតជំងឺនេះដូចគ្នា។

ចូលចិត្តស្លៀករឹប
បច្ចុប្បន្ននេះក្មេងស្រីភាគច្រើនចូលចិត្តស្លៀកខោអាវរឹបៗ ដោយសារតែចង់បង្ហាញរាងដ៏ស្រស់ស្អាតឲ្យអ្នកដទៃបានឃើញ។ ក៏ប៉ុន្តែការស្លៀកបែបនេះធ្វើឲ្យសីតុណ្ហភាពត្រង់តំបន់ឯកជនឡើងកម្តៅ គ្មានខ្យល់ចេញចូល និងបែកញើស ដែលជាឱកាសដ៏ល្អសម្រាប់ពួកបាក់តេរីបង្កើតកូនចៅ។ នៅពេលដែលបាក់តេរីកើនឡើងកាន់តែច្រើន អ្នកច្បាស់ជាប្រឈមនឹងបញ្ហារោគស្ត្រីកាន់តែខ្លាំង។

អង្គុយមិនត្រឹមត្រូវ
ស្ត្រីដែលអង្គុយគងទាក់ខ្លា ក៏អាចបង្កើតសីតុណ្ហភាពត្រង់តំបន់ឯកជនដែរ។ នៅពេលបរិយាកាសក្តៅ ហើយសើម អាចបណ្តោលឲ្យពពួកមេរោគបាក់តេរី និងផ្សិត រីកលូតលាស់យ៉ាងឆាប់រហ័ស។ ការអង្គុយគងទាក់ខ្លា មិនសូវធ្វើចលនា អាចធ្វើឲ្យឈាមរត់ទៅអាងត្រគាកមានផលលំបាក និងរលាកតំបន់ឯកជន។

ប្រសិនបើបាក់តេរី កើតមានកាន់តែច្រើនឡើង ហើយឆ្លងទៅដល់តំបន់ឯកជន វានឹងប៉ះពាល់ដល់ឆ្អឹងត្រគាកទាំងមូល។ លើសពីនេះ ប្រសិនបើអ្នកកំពុងតែមករដូវទៀតនោះ ធ្វើឲ្យមានការឈឺចាប់កាន់តែខ្លាំង។

សម្អាតតំបន់ឯកជនមិនត្រឹមត្រូវ
វិធីលាងសម្អាតតំបន់ឯកជនដ៏ល្អបំផុត គឺត្រូវលាងសម្អាតប្រដាប់បន្តពូជជាមុនសិន បន្ទាប់មកទើបសម្អាតរន្ធគូថតាមក្រោយ។ ប្រសិនបើអ្នកសម្អាតរន្ធគូថ មុនបាក់តេរីនឹងឆ្លងចូលទៅក្នុងទ្វារមាសតាមរយៈដៃរបស់អ្នក ដោយសារតែរន្ធគូថ គឺជាកន្លែងដែលមានផ្ទុកបាក់តេរីច្រើនបំផុត។

ម្យ៉ាងវិញទៀត ស្ត្រីទាំងឡាយមិនគួរទម្លាប់ប្រើប្រាស់ទឹកអនាម័យ ដើម្បីលាងសម្អាតតំបន់ឯកជននោះឡើយ ព្រោះវាមានផ្ទុកសារធាតុគីមី ដែលអាចបង្កឲ្យអតុល្យភាពកម្រិត HP របស់ទ្វារមាស។ ដូច្នេះ ប្រសិនជាអាចសូម ប្រើតែទឹកស្អាតធម្មតា គឺបានហើយ៕

ដកស្រង់ពី៖ soha

មតិយោបល់