ព័ត៌មានសុខភាព

របៀបប្រើស្លាបព្រាដើម្បីត្រួតពិនិត្យសុខភាពខ្លួនឯង ក្នុងពេល១នាទី

តើអ្នកជឿទេ គ្រាន់តែប្រើស្លាបព្រាតែមួយប៉ុណ្ណោះក៏អាចពិនិត្យដឹងថា អ្នកកំពុងតែមានបញ្ហាអ្វីនៅក្នុងរាងកាយដែរ? បើយោងតាមគេហទំព័រ Brightside បានចុះផ្សាយថា អ្នកអាចធ្វើការពិនិត្យសុខភាពនៅផ្ទះដោយខ្លួនឯងបាន តាមរយៈការប្រើប្រាស់ស្លាបព្រាតែមួយប៉ុណ្ណោះ។ ខាងក្រោមនេះ គឺជារៀបធ្វើតេស្តសុខភាព ដែលអាចដឹងពីជំងឺមួយចំនួនដែលកំពុងកើតឡើងនៅក្នុងខ្លួនរបស់អ្នក៖

១.ដំបូងអ្នកត្រូវលាងស្លាព្រាឲ្យស្អាត ហើយជូតឲ្យស្ងួត។
២.បន្ទាប់មកយកទៅដាក់លើអណ្តោត ដើម្បីផ្តិតយកទឹកមាត់ឲ្យសើមជាប់នឹងស្លាបព្រា។
៣.យកស្លាបព្រានេះដាក់ចូលទៅក្នុងថង់ប្លាស្ទិច រួចបិទឲ្យជិត។
៤.ចាប់ផ្តើមយកទៅហាលក្រោមកម្តៅព្រះអាទិត្យ ឬក្រោមអំពូលភ្លើងរយៈពេល១នាទី ទើបយកស្លាបព្រាមកពិនិត្យ។


ប្រសិនបើស្លាបព្រាស្អាត គ្មានក្លិន គ្មានស្នាមប្រឡាក់ទេ មានន័យថា សរីរាង្គខាងក្នុងរបស់អ្នកធ្វើការធម្មតា។ ប៉ុន្តែប្រសិនបើស្លាបព្រាមានក្លិនមិនល្អ ឬមានស្នាមប្រឡាក់ មានន័យថា អ្នកកំពុងតែមានបញ្ហាសុខភាពមួយចំនួនដូចខាងក្រោម៖

១.ស្លាបព្រាធំក្លិន
ក្លិនអាក្រក់ៈ គឺជាសញ្ញាព្រមានមួយដែលបង្ហាញថា អ្នកកំពុតែមានបញ្ហាសួត ឬក្រពះ។
ក្លិនផ្អែមៈ គឺជាសញ្ញាមួយដែលបង្ហាញថា អ្នកកំពុងតែមានជំងឺទឹកនោមផ្អែម។
ក្លិនអាម៉ូញាក់ៈ ក្លិនបែបនេះ មានន័យថា អ្នកកំពុងតែមានបញ្ហាតម្រងនោម។

២.ស្នាមប្រឡាក់មានពណ៌ជាប់លើស្លាបព្រា
ពណ៌ស ឬពណ៌លឿងៈ ប្រសិនបើអ្នកសង្កេតឃើញស្លាបព្រាមានពណ៌បែបនេះ បង្ហាញថា អ្នកកំពុងតែមានជំងឺក្រពេញទីរ៉ូអ៊ីត។
ពណ៌ស្វាយៈ ប្រសិនបើនៅលើស្លាបព្រមានពណ៌ស្វាយ បង្ហាញថា អ្នកកំពុងតែមានជំងឺរលាកទងសួត ចរាចរឈាម និងកូឡេស្តេរ៉ុលក្នុងឈាមមានកម្រិតខ្ពស់។
ពណ៌សៈ ប្រសិនបើនៅលើស្លាបព្រាមានពណ៌សក្រាស់ បង្ហាញថា អ្នកកំពុងតែមានបញ្ហាឆ្លងមេរោគលើផ្លូវដង្ហើម។
ពណ៌ទឹកក្រូចៈ ប្រសិនបើនៅលើស្លាបព្រាគ្របដណ្តប់យ៉ាងក្រាស់ទៅដោយពណ៌ទឹកក្រូច ជាការព្រមានថា តម្រងនោមរបស់អ្នកមានបញ្ហា។

ទោះជាយ៉ាងណាក៏ដោយ ដើម្បីឲ្យកាន់តែជាក់ច្បាស់អំពីជំងឺផ្សេងៗដែលកើតមាននៅក្នុងរាងកាយរបស់អ្នក សូមពិគ្រោះជាមួយគ្រូពេទ្យម្តងទៀត៕

ប្រភពៈ brightside

មតិយោបល់