ព័ត៌មានសុខភាព

ប្លែកមែន! ស្នែកក្របី ជាឧបករណ៍ជប់ខ្យល់ដ៏ពេញនិយមនៅឥណ្ឌូនេស៊ី

ពីមុនមកយើងគ្រប់គ្នាធ្លាប់តែឃើញ គេប្រើប្រាស់កែវសម្រាប់ជប់ខ្យល់ ក៏ប៉ុន្តែនៅប្រទេសឥណ្ឌូនេស៊ី វិញ គេពេញនិយមប្រើស្នែងក្របី។ វិធីព្យាបាលបែបបុរាណមួយនេះ អាចជួយជំរុញដល់លំហូរថាមពលនៅក្នុងរាងកាយ កែលម្អចលនាឈាមរត់ និងបំបាត់ការឈឺចាប់។

នេះជាហេតុផលដែលប្រជាជនឥណ្ឌូនេស៊ី អនុវត្តតៗគ្នារាប់ពាន់ឆ្នាំមកហើយ ហើយកំពុងតែពេញនិយមខ្លាំងបំផុតនៅភាគខាងលិច។ សូម្បីតែរាតាល្បីៗដូចជា Justin Bieber, Jennifer Aniston, Gwyneth Paltrow … ក៏ប្រើប្រាស់វិធីមួយនេះដែរ។

នៅក្នុងឆ្នាំ ១៥៥០ មុនគ.ស ប្រទេសអេហ្ស៊ីប ក៏បានប្រើប្រាស់ស្នែងក្របី ដែរ បន្ទាប់មកបានផ្លាស់ប្តូរទៅជាបំពង់ឬស្សី ហើយមកដល់បច្ចុប្បន្នេះគឺប្រើប្រាស់កែវ។

បន្ទាប់ពីរូបភាពនៃការប្រើប្រាស់ស្នែងក្របីត្រូវបានបង្ហោះតាមអ៊ីនធើណែត ការស្រាវជ្រាវជាច្រើនត្រូវបានធ្វើឡើង ដើម្បីស្វែងយល់ពីចំហាយ ដែលកើតឡើងដោយសារការដុតភ្លើងនៅក្នុងស្នែងក្របី។ ទីបំផុតអ្នកជំនាញបានធ្វើការព្រមានចំពោះការប្រើប្រាស់ស្នែងក្របី ព្រោះវាអាចបង្កឲ្យមានការឆ្លងមេរោគ។

ដូចគ្នានេះផងដែរ ការប្រើប្រាស់កែវមិនបានត្រឹមត្រូវ អាចផ្ទុះខ្ទាតអំបែងកែវចូលសាច់ ឬរលាកស្បែកធ្ងន់ធ្ងរ៕

ប្រភព៖ soha

មតិយោបល់