ជំងឺមហារីកបំពងអាហារ គឺជាជំងឺដ៏ធ្ងន់ធ្ងរមួយប្រភេទ ដែលពិបាកក្នុងការព្យាបាល ប៉ុន្តែផ្ទុយទៅវិញវាងាយនឹងការពារ ប្រសិនបើអ្នកអនុវត្តតាមគោលការណ៍៥ចំណុចនេះ។
១.ព្យាយាមគ្រប់គ្រងសីតុណ្ហភាពអាហារក្រោម ៦៥អង្សារសេ
ប្រសិនបើអ្នករងចាំពីរទៅបីនាទី បន្ទាប់ពីចម្អិនអាហារ សីតុណ្ហភាពរបស់វានឹងថយចុះបន្តិច ដែលអាចជួយរក្សាសុវត្ថិភាពបំពង់អាហារ មិនឲ្យមានបញ្ហារលាក។ ការរលាកដោយសារតែទទួលទានអាហារក្តៅខ្លាំងនេះហើយ ដែលជាមូលហេតុធ្វើឲ្យបំពងអាហារកើតជំងឺមហារីក ដូច្នេះអ្នកមិនត្រូវបង្ខំញ៉ាំអាហារលឿនពេកនោះទេ យ៉ាងហោចណាស់ក៏ត្រូវឲ្យអាហារថយកម្តៅក្រោម ៦៥អង្សារសេដែរ។
២.គួរជ្រើសអាហារដែលមានសុខភាពល្អ
ការព្យាយាមទទួលទានអាហារស្រស់ៗដូចជា គ្រាប់ធញ្ញជាតិ និងបន្លែពណ៌បៃតង គឺជាវិធីដ៏ល្អបំផុតសម្រាប់ថែរក្សារាងកាយទាំងមូល ក៏ដូចជារក្សាបំពង់អាហារឲ្យមានសុខភាពល្អ។ ប៉ុន្តែ សូមកាត់បន្ថយប្រភេទអាហារអាំងដែលពោរពេញទៅដោយផ្សែងភ្លើង នំដុត អាហារហិរ អាហារផ្អាប់ ឬក៏ដុះផ្សិត ព្រោះវាបង្កឲ្យបំពង់អាហារងាយនឹងកើតមហារីក។
៣.គួរកំណត់ពេលវេលាទទួលទានឲ្យបានត្រឹមត្រូវ
ក្រពះ គឺជាសរីរាង្គមួយដែលចូលចិត្តដំណើរការមានស្ថិរភាព ប្រសិនបើអ្នកទទួលទានអាហារទាំង៣ពេលមិនបានទៀងទាត់ទេនោះ វានឹងបង្កើនជាតិអាស៊ីតនៅក្នុងក្រពះកាន់តែច្រើនឡើងដោយសារតែគ្មានអាហារសម្រាប់កិន។ ទីបំផុតស្រទាប់នៃក្រពះនឹងត្រូវខូចដោយស្វ័យប្រវត្តិ ហើយអ្នកអាចជួយនឹងបញ្ហាឈឺក្រពះ ដំបៅក្រពះ និងមហារីកក្រពះជាដើម។
៤.ឈប់ជក់បារី និងផឹកស្រា
ការជក់បារី គឺជាទម្លាប់ដ៏អាក្រក់មួយដែលអាចគ្រោះថ្នាក់ដល់សុខភាពខ្លាំងបំផុតចំពោះសួត ប៉ុន្តែ ក្រពះ ពោះវៀនរបស់អ្នកក៏អាចរងនូវការបំផ្លាញដែរ។ ផ្សែងបារីបង្កឲ្យមានដំបៅ នឹងមានការហូរឈាមនៅក្នុងក្រពះពោះវៀន ហើយប្រសិនបើលក្ខខណ្ឌនេះ នៅអូសបន្លាយរយៈពេលយូរ អាចបង្កទៅជាជំងឺមហារីកក្រពះ។
ចំពោះការផឹកស្រារយៈពេលយូរ ហើយច្រើនហួសកម្រិត មិនត្រឹមតែគ្រោះថ្នាក់ដល់ថ្លើមប៉ុណ្ណោះទេ ថែមទាំងអាចបំផ្លាញដល់ក្រពះពោះវៀនផងដែរ។ នេះហើយជាមូលហេតុដែលធ្វើឲ្យហើមរាងកាយ ហូរឈាម ធ្លាយក្រពះ ហើយអាចនាំឲ្យស្លាប់ភ្លាមៗ។
៥.សម្រាកឲ្យបានត្រឹមត្រូវ ដើម្បីសម្រាលសម្ពាធ
នៅពេលដែលអ្នកធ្វើការធ្ងន់អស់កម្លាំង ហើយការសម្រាកមិនបានគ្រប់គ្រាន់ទេនោះ អាចបណ្តោឲ្យមានផលវិបាករំលាយអាហារ ឈឺក្រពះ និងដំបៅក្រពះ..ជាដើម។
ប្រសិនបើទម្លាប់បែបនេះអូសបន្លាយរយៈពេលយូរ ភាពធន់ទ្រាំនៃរាងកាយនឹងថយចុះ នេះហើយជាឱកាសដែលរាងកាយត្រូវរងនូវការវាយប្រហារពីជំងឺផ្សេងៗ ព្រមទាំងជំងឺមហារីកបំពង់អាហារផងដែរ។
ដូច្នេះ នៅពេលធ្វើការអស់កម្លាំង អ្នកគួរតែសម្រាកឲ្យបានគ្រប់គ្រាន់ ដើម្បីឲ្យរាងកាយមានលទ្ធភាពជួសជុលនូវការខូចខាតឡើងវិញ៕
ដកស្រង់ពី៖ soha
មតិយោបល់